About Me

header ads

បោះពួយរថយន្តព្រុសចេញពីកោះពេជ្របុកម៉ូតូមួយគ្រឿងបណ្តាលឱ្យបុរសម្នាក់បែកលក្បាលរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានរងរបួសបែកក្បាលហូរឈាមយ់ាងធ្ងន់ធ្ង ខណៈដែលរូបគាត់កំពុងតែជិះម៉ូតូសុខៗក៏ស្រាប់ តែមានរថយន្តម៉ាកព្រុសមួយគ្រឿងដែលបើកបរដោយបុរសម្នាក់បោះពួយក្នុងល្បឿនយ៉ាងលឿនចេញពីក្នុងកោះពេជ្រមកបុកពេញទំហឹងរួចហើយព្យាយាមបើករត់គេចខ្លួនរហូតទៅដល់ម្តុំខាងក្រោយព្រះបរមរាជវាំងទើបប្រជាពលរដ្ឋអ្នកធ្វើតំណើរតាមផ្លូវបាននាំគ្នាជិះម៉ូតូដេញតាមទាន់និងចាប់ប្រគល់អោយទៅកម្លាំងមានសម្ថកិច្ច។ករណីគ្រោះថ្នាក់ចរាចរណ៍បុករត់នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ និង ០០នាទីព្រឹក ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០  នៅចំណុចផ្លូបបំបែកជា៤ ខាងមុខស្ពាននាគកោះពេជ្រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។




តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ បុរសវ័យចំណាស់រងគ្រោះបានជិះម៉ូតូម៉ាក ហុងដា C125 ព៌ណខ្មៅ ពាក់ស្លាកលេខកណ្តាល១-៣៦៣០ ក្នុងទិសដីពីកើតទៅលិច ក៏ស្រាប់តែមានរថយន្តម៉ាកព្រុស ព៌ណក្រហម ពាក់ស្លាកលេខភ្នំពេញ ២R-៣០៦៤ បើកបរដោយបុរសម្នាក់បោះពួយក្នុងល្បឿនយ៉ាងលឿនចេញពីក្នុងកោះ ពេជ្រឡើងតាមស្ពាននាគចេញមកបុកពីក្រោយពេញទំហឹងបណ្តាលអោយរូបគាត់បែកក្បាលហូរឈាមរងរបួសយ៉ាងធងន់ធ្ងរតែម្តង។ភ្លាមនោះររថយន្តបង្ករមិនបានឈប់ទេ និងបានបើករត់គេចខ្លួន តែត្រូវបានអ្នកតំណើរតាមផ្លូវបានឃើញនាំគ្នាជិះម៉ូតូដេញតាមរហូតទៅដល់ម្តុំខាងក្រោយព្រះបរមរាជវាំងទើបតាមទាន់និងឃាត់ទាំងរថយន្តបង្ករ និងបុរសជាអ្នកបើកបរ ប្រគល់អោយកម្លាំងមានសម្ថកិច្ចមូលដ្ឋានដែលនៅក្បែរនោះ។





ក្រោយពេលកើតហេតុ បុរសវ័យចំណាស់រងគ្រោះត្រូវបានកម្លាំងមានសម្ថកិច្ចហៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ ម៉ែត្រអោយមកដឹងយកទៅសង្គ្រោះ ចំណែកឯរថយន្តម៉ាកព្រុសបង្ករ  និងបុរសជាអ្នកបើកបររថយន្តក៏បានបញ្ជូនយកទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត។