About Me

header ads

ស្ត្រីម្នាក់ស្លាប់នៅក្នុងបន្ទប់ចាក់សោរខាងក្រៅជាប់ទាល់តែធំក្លិនស្អុយទើបបានដឹង សង្ស័យជាករណីឃាតកម្មនៅម្តុំលូ ៥

សាកសពស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់បាត់បង់ជីវិតដោយគ្របភួយពីលើជិតនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងដែលមានចាក់សោរជាប់ខាងក្រៅ ទាល់តែធំក្លិនស្អុយទើបបង្ករការភ្ញាក់ផ្អើល និងសង្ស័យជាករណីឃាតកម្ម។ហេតុការនេះដែរបង្ករឱ្យមានការភាក់ផ្អើលកើឡើងកាលពីវេលាម៉ោង ០៣ និង ៣០នាទីរសៀល ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលជាន់ទី ៤ លើផ្ទះលក់ចាប់ហួយយីហោ ម៉ាក់ស្រីពេជ្រ ក្បែរស្តុបលូ ៥ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ ក្នុងសង្ការស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

សាកសពស្ត្រីរងគ្រោះជាកម្មការោនីរោងចក្រមានអាយុប្រមាណជាជាង ៣០ឆ្នាំ មិនត្រូវបានគេស្គាល់អ្តសញ្ញាណនៅឡើយ ស្នាក់នៅបន្ទប់ជួលជាន់ទី ៤ លើផ្ទះលក់ចាប់ហួយខាងលើ។មុនពេលកើតហេតុ អ្នករស់នៅក្បែរបន្ទប់ជួលខាងលើបានធំក្លិនស្អុយយ៉ាងខ្លាំង ចេញពីបន្ទប់ជួលមួយខាងលើដែលមានចាក់សោរជាប់ខាងក្រៅ។ដោយមានការសង្ស័យខាងម្ចាស់ផ្ទះជួលក៏បានរាយការប្រាប់កម្លាំងមានសម្ថកិច្ចមូលដ្ឋានអោយដឹងចុះមកបើកទ្វារមើលក៏ស្រាប់តែបានឃើញសកសពស្រ្តីម្នាក់ស្លាប់ហើមស្អុយទៅហើយ និងត្រូវបានជនសង្ស័យយកភួយមួយទៅគ្របពីលើផងដែរ ដោយមិនមានអ្នកណាៗម្នាក់បានដឹងថាស្លាប់តាំងពីពេលណាឡើយ។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និងជំនាញក៏បានចុះមកដល់បន្ទប់ជួលកើតហេតុខាងលើ ធ្វើការត្រួតពិនិត្យឃើញថា សាកសពជនរងគ្រោះត្រូវបានជនដៃដល់សម្លាប់ចំនួនពី ៣ ទៅ ៤ ថ្ងៃមកហើយ និងប្រគល់ទៅអោតក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ហើយក៏មានកាតសង្ស័យពាក់ពន្ធ័ទៅនឹងបុរសម្នាក់ដែលបានគាំងបេះដូងស្លាប់កាលពីព្រឹកមិញថ្ងៃតែមួយ ព្រោះពួកគេជាសង្សានិងគ្នានិងទើបឈ្លោះគ្នានិងទៅរស់នៅផ្ទះបែកគ្នានោះ។