About Me

header ads

រថយន្តហាយប្រីតបេីកប៉ះរថយន្តហ្វតបន្តិចបន្តួចជជែកគ្នាបែកផ្សែង

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តហាយប្រីតនិងរួមដំណេីរជាមួយប្រពន្ធកូនប៉ះជាមួយរថយន្តហ្វតមួយគ្រឿងទៀតរងការខូចខាតបន្តិចបន្តួចជជែកគ្នាបែកផ្សែងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ថ្ងៃទី០៧​ ខែ​កក្កដា​ឆ្នាំ​២០២០​ នៅចំណុចស្តុបផ្សារដេីមថ្កូវ​  តាមបណ្តោយផ្លូវ២៧១​ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​។




តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុមានរថយន្តម៉ាកកាមរីហាយប្រីត​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2Q 8809 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ស្តុបក៏បត់ឆ្វេងមកក្រោយវិញតែដោយសារមានរថយន្តកុងតឺន័រមួយគ្រឿងបេីកមកដោយខ្លាចប៉ះគ្នាទេីបថយក្រោយវិញ។



ប្រភពដដែលបានបន្តថា​ ភ្លាមនោះក៏ប៉ះឆ្កូតទ្វាខាងក្រោយរថយន្តរថយន្តម៉ាកហ្វតពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2BE 0958 ដែលឈប់ចាំស្តុបនិងធ្វេីដំណេីរស្របទិសគ្នាពីកេីតទៅលិចដូចគ្នាបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចតែមិនមានមនុស្សរងរបួសនោះទេ។ ក្រោយកេីតហេតុភាគីខាងសត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុព្យាយាមសម្របស្រួលយ៉ាងយូទេីបភាគីទាំងសងខាងបញ្ចប់ដោយភាគីខាងរថយន្តហាយប្រីតចេញថ្លៃជួសជុលចំនួន១០០ដុល្លារ៕