About Me

header ads

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោដល់ប្រជាពលរដ្ឋក្រីក្រក្នុងសង្កាត់គយត្របែកក្រុងស្វាយរៀង ខេត្តស្វាយរៀង ចំនួន៥០គ្រួសារ

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ដែលនេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោដល់ប្រជាពលរដ្ឋក្រីក្រក្នុងសង្កាត់គយត្របែកក្រុងស្វាយរៀង ខេត្តស្វាយរៀង ចំនួន៥០គ្រួសារ។ 


មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិពលជំងឺកូវីដ-១៩ បានបណ្ដាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់បងប្អូន ក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។

ឯកឧត្តមអភិបាលខេត្តបន្តថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលប៉ុណ្ណោះ ហើយរដូវវស្សាបានឈានចូលមកដល់ហើយ ត្រូវរួសរាន់ត្រៀមលក្ខណៈបង្កបង្កើនផល ក៏ដូចជាដាំដំណាំរួមផ្សេៗ ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ទន្ទឹមនោះ ប្រជាពលរដ្ឋមិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោក នាពេលនេះឡើយ បើទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើម្បីការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគ កូវីដ-១៩ ក្នុងនោះត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង ដោយអនុវត្តឲ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

ម្យ៉ាងវិញទៀត ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ សំខាន់កាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ធ្វើការអប់រំកូនចៅ ជៀសឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបន្ថែម ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ។អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារនៅពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ក១៥គីឡូក្រាម ម៉ាសចំនួន១០ សាប៊ូប្រូធិច១ដុំ សាប៊ូលុច១កញ្ចប់ អំបិល១កញ្ចប់ ទឹកស៊ីអ៊ីវ១យួរ សារ៉ុង១ នឹងថវិការចំនួន២ម៉ឺនរៀល។ ដោយឡែក សមាជិកក្រុមប្រឹក្សា ស្មៀន ថ្នាក់ដឹកនាំភូមិ ប្រជាការពារ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងបុគ្គលិកមណ្ឌលសុខភាពសរុប៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិការ ៥ម៉ឺនរៀល និងឧបត្ថម្ភអង្គ១០០គីឡូក្រាម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែកផងដែរ។