About Me

header ads

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចុះសំណេះសំណាល ចែកពូជបន្លែ​អន្តរាគមន៍បន្ទាន់ និងសម្ភារៈកសិកម្ម​ ជូនគ្រួសារក្រីក្រ និងកសិករងាយរងគ្រោះ រួមជាមួយនឹងសម្ភាស៍គ្រួសារស្នើសុំប័ណ្ណក្រីក្រដល់តាមខ្នងផ្ទះ

( ត្បូងឃ្មុំ ):
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងជំរុញឲ្យ ប្រជាកសិករបង្កើនការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំលក្ខណៈគ្រួសារ រួមទាំងចិញ្ចឹមសត្វ​ ដេីម្បីលេីកកម្ពស់ជីវភាព​គ្រួសារ នាសម័យកាលជំងឺកូវីដ-១៩ នេះ ។ឯកឧត្តមជំរុញបែបនេះ ក្នុងឱកាស ដែលឯកឧត្តម អញ្ជើញចុះសំណេះសំណាល ចែកពូជបន្លែ​អន្តរាគមន៍បន្ទាន់ និងសម្ភារៈកសិកម្ម​ ជូនគ្រួសារក្រីក្រ និងកសិករងាយរងគ្រោះ រួមជាមួយនឹងសម្ភាស៍គ្រួសារស្នើសុំប័ណ្ណក្រីក្រដល់តាមខ្នងផ្ទះ នៃវិបត្តិជំងឺកូវីដ-១៩ នៅក្នុងឃុំគោកស្រុក​ ស្រុកតំបែរ នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ ។




ឯកឧត្តមក៏បានអំពាវនាវណែនាំឲ្យកសិករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការប្រែប្រួលអាកាសធាតុ នាពេលបច្ចុប្បន្ន ត្រូវថែរក្សាសុខភាពខ្លួន ដោយរក្សានូវអនាម័យជាប់ជានិច្ច តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ។


លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ប្រជាកសិករដែលទទួលពូជបន្លែ និងសម្ភារៈកសិកម្មមានចំនួន ៦១ គ្រួសារ នាឱកាសនោះ ដោយក្នុង ១ គ្រួសារៗទទួលពូជបន្លែរយៈពេលខ្លី រួមមាន ត្រកួន ១ គ.ក្រ ស្ពៃចង្កឹះ ១ កញ្ចប់ ស្ពៃក្រញាញ់ ២ កញ្ចប់ ស្ពៃតឿ ១ កញ្ចប់ សាលាដ ១ កញ្ចប់ ក្នុងមួយគ្រួសារ ៕ សុខ ផន TV5 ត្បូងឃ្មុំ ។