About Me

header ads

បុរស៣នាក់ជិះម៉ូតូវ៉ាជែងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តសាំយ៉ុងពេញទំហឹងបណ្ដាលឲ្យស្លាប់ពីរនាក់របួសធ្ងន់ម្នាក់

ភ្នំពេញ​ ៖ បុរស៣នាក់ ជិះម៉ូតូ​មួយគ្រឿងឌុបគ្នាត្រលប់មកពីខេត្តព្រៃវែងវិញ ក្នុងល្បឿនយ៉ាងលឿន បានវ៉ាជែងចូលគន្លងម្ខាងទៀត​ ក៏ជ្រុលទៅបុកជាមួយរថយន្ត​សាំយ៉ុងចំពីមុខចំហៀងខាងស្ដាំពេញទំហឹង បុេីងខ្ទាតអូសនិងថ្នល់ប្រហែល៥០ម៉ែត្រ បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត២នាក់យ៉ាង​អាណោចអាធ័ម​ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។





ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​ ២៣និង៤០នាទីយប់​ ថ្ងៃ​ទី​១៥ ខែកក្កដា ​ឆ្នាំ​២០២០ ដែលមានទីតាំង​​នៅ​តាមបណ្ដោយ​​ផ្លូវ​ជាតិ​លេខ​១ ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ​ ។ សពបុរសរងគ្រោះទី១មានឈ្មោះ: សោម វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណេីតនៅ ឃុំ អង្គររាជ្រ ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង ។
ចំណែកសពបុរសរងគ្រោះទី២និងបុរសម្នាក់ទៀតរងរបួសធ្ងន់ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡេីយនោះទេ ។





តាមប្រភពព័ត៍មានបានឲ្យដឹថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរស៣នាក់​ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1R-8990 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីព្រៃវែងមកភ្នំពេញ ពីកេីកមកលិច ក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុខាងលេី បានវ៉ាជែងរថយន្តមិនចាំម៉ាកមួយគ្រឿង ទៅខាងធ្វេងដៃរួចក៏ចូលគន្លងម្ខាងទៀត ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក សាំយ៉ុង (ប្រភេទរថយន្តឈ្នួល) ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1947 ធ្វេីដំណេីរតាមផ្លូជាតិលេខ១ ទិសដៅពីភ្នំពេញ​ ទៅព្រៃវែង​ ពីលិចទៅកេីត បានបុកចំពីមុខចំហៀងខាងស្ដាំពេញទំហឹង បេុីងខ្ទាតអូសនឹងថ្នល់ប្រហែល៥០ម៉ែត្រ បណ្ដាលឲ្យបុរសពីរនាក់​(ម្នាក់ជាអ្នកឌុបនិងអ្នកជិះកណ្ដាល)បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអណោចអធម៍ ចំណែកឯអ្នករួមដំណេីរពីក្រោយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យ ។ ចំណែករថយន្តរងការខូចខាតខ្ទេចមួយចំហៀងមុខផ្នែកខាងស្ដាំយ៉ាងដំណំ និងម៉ូតូខ្ទេចមមើលលែងយល់។ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនគ្រោះត្រូវបាន សមត្ថកិច្ចធ្វេីកំណត់ហេតុ រួច ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ចិត្រា