About Me

header ads

អគ្គីភ័យឆេះហាងលក់គ្រឿងសង្ហារឹមយីហោ រ៉ូយ៉ាល់ កាសា អស់ទាំងស្រុង និងបង្ករ ឱ្យជនជាតិចិន ២នាក់រងរបួសស្រាលនៅខណ្ឌបឹងកេងកង

យ៉ាងហោចណាស់មានបុរសជាជនជាតិចិន ១នាក់ និង ស្ត្រីជាជនជាតិចិនដូចគ្នាម្នាក់ទៀត សរុប ២នាក់ បានរងរបួស ក្នុងករណីអគ្គិភ័យមួយបានឆាបឆេះហាងលក់គ្រឿងសង្ហារឹមដែលមានយីហោ រ៉ូយ៉ាល់ កាសា ដោយបានឆាបឆេះអស់ ទាំងស្រុងតែម្តង និង បង្ករអោមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសម្ថកិច្ច និង រថយន្តពន្លត់អគ្គិភ័យចំនួន ២៩គ្រឿងចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ករណីអគ្គីភ័យឆាបឆេះហាងលក់គ្រឿងសង្ហារឹមនេះដែរបានកើតឡើងកាលពីវេលម៉ោង ១០ និង ៤៥នាទីព្រឹក ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២០ នៅចំណុចហាងលក់គ្រឿងសង្ហារឹមឈ្មោះ រ៉ូយ៉ាល់ កាសា ផ្ទះលេខ ៤០២ ABC មហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមុំ្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះជនជាតិចិនទាំង ២នាក់មានឈ្មោះ LIN JUON ភេទស្រី  អាយុ ៣១ឆ្នាំ មុខរបរជាបុគ្គលិក និង ឈ្មោះ CHEN TING ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាបុគ្គលិក ដូចគ្នា ត្រូវបានរលាកភ្លើងរង របួសស្រាល និង ត្រូវបានគេបញ្ជូនយកចូលទៅកាន់គ្លីនិកមួយកន្លែងក្បែរកន្លែងកើតហេតុ ដើម្បីធ្វើការព្យារបាល។មុនពេល កើតហេតុ គេបានឃើញមានភ្លើងឆាបឆេះឡើង និង ផ្សែងខ្មៅហុយចេញពីជាន់ទី១ របស់ហាងលក់គ្រឿងសង្ហារឹមយីហោ រ៉ូយ៉ាល់ កាសា ខាងលើ ទើបបង្ករអោយមានការភ្ញាក់ផ្អើលទៅដល់បុគ្គលិកទាំងជនជាតិចិន និង ជនជាតិខ្មែរយើង ដែល បម្រើការងារនៅក្នុងហាងនាំគ្នារត់ចេញមកខាងក្រៅ។ពេលដែលមានការភ្ញាក់ផ្អើលកើតឡើងនោះ កម្លាំងមានសម្ថកិច្ច មូលដ្ឋានខណ្ឌបឹងកេងកងក៏បានចុះមកដល់ហៅរថយន្តពន្លត់អគ្គិភ័យចំនួន ២៩គ្រឿងមកពីតាមបណ្តារអង្គរភាពនិង ស្ថាប័នជាច្រើនបានចុះមកដល់ជួយបាញ់ទឹកពន្លត់ទើបបធ្វើអោយភ្លើងរលត់ទៅបាននិងមិនឆេះរាលដាលទៅដល់ផ្ទះរបស់បងប្អូនប្រជាពរដ្ឋនៅក្បែរខាងបានឡើយ។

ក្នុងករណីអគ្គិភ័យឆេះហាងលក់គ្រឿងសង្ហារឹមយីហោ រ៉ូយ៉ាល់ កាសា នេះដែរ កម្លាំងមានសម្ថកិច្ចបានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យទាំងអស់សរុបចំនួន ២៩គ្រឿង ដោយភ្លើងបានឆេះបំផ្លាញអស់ហាង រួមទាំងគ្រឿងសង្ហារឹមជាច្រើននៅ ខាងក្នុងខ្ទេចគ្មានសល់ពោលគឺអស់ទាំងស្រុងតែម្តង និង ភ្លើងរលត់ទៅបាននៅម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃដដែលផងដែរ។