About Me

header ads

ដំណល្ងរបស់កសិករឆនននេះអំណោយផលល្អទងទិផល និងតម្លៃនៅលើទីផ្សារ

( ត្បូងឃ្មុំ ): កសិករដាំល្ងសប្បាយរីករាយក្នុងការប្រមូលផលល្ង ដោយសារតែដំណល្ង របស់កសិករឆ្នាំនេះអំណោយផលល្អទាំងទិនផលល្អ និងតម្លៃនៅលើទីផ្សារក៏ល្អ ។ កសិកររស់នៅតាមជួរដងទន្លេមេគង្គ ក្នុងភូមិទួលគរ ឃុំទន្លេបិទ​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ បានអោយដឹងថា ឆ្នាំនេះ​ ល្ងរទទួលបានផលល្អ ហើយទីផ្សារលក់ចេញបានតម្លៃខ្ពស់ ជាងឆ្នាំកន្លងទៅ ឈ្មួញមកទិញ ដល់ផ្ទះ ក្នុងមួយគីឡូក្រាមតម្លៃ ៧.៤០០ រៀល ខណៈ:កាលពីឆ្នាំកន្លងទៅលក់បានតម្លៃតែជាង ៦.០០០ រៀលតែប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអោយដឹងនៅរសៀលថ្ងៃទី ២ ខែកក្ដដា ឆ្នាំ ២០២០ ថា ឆ្នាំនេះ កសិករដាំដំណាំល្ងនៅលើផ្ទៃដីជាង ២០០ ហិកតា បើធៀបនឹងឆ្នាំកន្លងទៅ គឺឆ្នាំនេះ កសិករដាំល្ងបានច្រើនជាងឆ្នាំកន្លងទៅ ។

ឆ្នាំនេះកសិករដាំដំណាំល្ង សប្បាយរីករាយ ក្នុងការប្រមូលកសិផលរបស់ពួកគាត់យ៉ាងខ្លាំង ៕






សុខ ផន TV5 ត្បូងឃ្មុំ