About Me

header ads

មន្ត្រីជំនាញខេត្តត្បូងឃ្មុំ ត្រួតពិនិត្យរកឃើញ និងដកហូតគុយទាវមានផ្ទុកសារធាតុគីមិី ដល់ទីតាំងផលិត ក្មុងស្រុកពញាក្រែក

( ត្បូងឃ្មុំ ):
លោក មាស មោរ៉ា ប្រធានសាខាស៊ើបអង្កេតនៃសាខាការពារសុខភាពសុវត្តិភាពម្ហូបអាហា និងអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប.) ខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីជំនាញក្រោឪវ៉ាត សហការជាមួយលោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៍ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត លោក អភិបាលរង និងអធិការរងស្រុកពញាក្រែក និងលោកមេឃុំកោងកាង ចុះប្រតិបត្តការរួមគ្នា ត្រួតពិនិត្យទីតាំងផលិតគុយទាវសរសៃធំមួយកន្លែង ស្ថិតនៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២០ ។




លោក មាស មោរ៉ា បានឲ្យដឹងថា តាមរយៈការត្រួតពិនិត្យ និងការធ្វើតេស្តលើគំរូ សសៃគុយទាវដែលមាននៅនឹងកន្លែង នៅចំពោះមុខម្ចាស់ផលិតផល មន្ត្រីជំនាញ បានរកឃើញវត្តមានសារធាតុបូរ៉ាក់ (ទឹកអន្សារ) ដែលជាសារធាតុគីមីហាមឃាត់ដាក់ក្នុងម្ហូបអាហារ ព្រោះបង្កផលប៉ះពាល់ដល់ សុខភាពអ្នកបរិភោគ ។



ខណ:នោះដែរ មន្ត្រីជំនាញបានចាត់វិធានការ ដកហូតនូវវត្ថុតាងសារធាតុគីមីបូរ៉ាក់(ទឹកអន្សារ) ចំនួន ៤.៥០ kg (បួនគីឡូក្រាមកន្លះ) និងផលិតផល បន្ទះគុយទាវចំនួន ១០ គីឡូក្រាម ។
ក្រោយដកហូតរួច មន្ត្រីជំនាញបានធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពផលិតជាបណ្តោះអាសន្ន ហើយអោយឈប់ផលិត ការកែច្នៃ ផលិតផលសរសៃគុយទាវ ដែលមានសារធាតុគីមីបូរ៉ាក់ ឬទឹកអន្សារនេះបន្តទៀត ៕