About Me

header ads

នារីម្នាក់បេីករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវអស់មួយកង់ខណះមេឃកំពុងធ្លាក់ភ្លៀង

ភ្នំពេញ​៖​ នារីម្នាក់បេីកបររថយន្តខណះមេឃកំពុងធ្លាក់ភ្លៀងដោយមេីលផ្លូវមិនឃេីញក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវអស់មួយកង់បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខចំណែករបាំងថ្មវៀចចេញពីជួរអស់មួយកង់។ ​ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣​ ខែកក្កដា​  ឆ្នាំ២០២០​ នៅចំណុចខាងជេីងស្ពានអាកាសក្បាលថ្នល់​ តាមបណ្តោយផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាកតូយូតាព្រួស​ ពណ៍កណ្តុរប្រមេះ​ ពាក់ស្លាកលេខភ្នំពេញ2AI 7811 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវនរោត្តម ក្នុងទិសដៅពីត្បូងទៅជេីងដោយចុះពីលេីស្ពានអាកាសក្បាលថ្នល់ខណះមេឃកំពុងភ្លៀងផងមេីលផ្លូវមិនឃេីញក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យវៀចចេញពីជួរអស់មួយកង់​ ចំណែករថយន្តរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ។ ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកេីតហេតុនិងទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕