About Me

header ads

បុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅផ្លូវស្ងាត់ ដោយសង្ស័យរថយន្តបុកពីក្រោយហេីយបេីករត់

ភ្នំពេញ ៖​ យុវជនម្នាក់ បានបាត់បង់ជីវិត ខណៈជិះម៉ូតូ សង្ស័យរថយន្តបុកពីក្រោយ ហេីយបេីករត់ បង្ករការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង១១​ និង៣០នាទីយប់ ថ្ងៃទី២៥ខែកក្កដា​ ឆ្នាំ២០២០ នៅតាមផ្លូវបេតុងក្នុងភូមិកោះនរាហ៍ សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាៈធានីភ្នំពេញ ។ជនរងគ្រោះមានឈ្មោះ​ សុខ លាង អាយុ២៧ឆ្នាំ​ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមស្លែក សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ជិះម៉ូតូម៉ាកធូដេ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ1CN-7532 រីឯរថយន្តមិនស្គាល់អត្តសញ្ញាណ ។



តាមការសន្និដ្ឋាននៅចំណុចកើតហេតុ ម៉ូតូជនរងគ្រោះ បានខ្ទេចផ្នែកខាងក្រោយ សង្ស័យរថយន្តបុក រួចបោកដួល បណ្ដាលយុវជននោះស្លាប់ ។ គ្រួសារជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះបានមកពីចូលរួមហូបចុក ជាមួយនឹងបងប្អូននៅក្នុងភូមិ ចំណុចកើតហេតុខាងលើ ដោយធ្វើដំណើរសំដៅមកផ្ទះ ទិសដៅពីជេីងទៅត្បូង ។ ក្រុមគ្រួសាររងគ្រោះ សង្ស័យថាជនរងគ្រោះមិនមែនស្លាប់ដោយសារតែ ដួលខ្លួនឯងនោះទេ ពិតជាមានរថយន្តបុក ហើយរត់បាត់​ ហើយសំណូមពរ ទៅសមត្ថកិច្ចខណ្ឌច្បាអំពៅ មេត្តាជួយស្រាវជ្រាវរករថយន្តបង្ក​ផង ។



ជាមួយគ្នានោះដែរ​ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយ សមត្ថកិច្ចជំនាញ ចរាចរណ៍ខណ្ឌច្បាអំពៅ​ ចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យមើលកាមេរ៉ាសុវត្ថិភាពតាមផ្ទះប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ​ ហេីយបានធ្វេីឯកសារប្រគល់សព និងម៉ូតូទៅឲ្យក្រុមគ្រួសារ និងដឹកសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕​