About Me

header ads

អភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំមន្ត្រីរាជការតាមបណ្ដាមន្ទីរក្នុងខេត្តចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំបន្លែសត្វនៅក្នុងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង÷  អភិបាលនៃគណះអភិបាលខេត្តលោកឈូរច័ន្ទឌឿន បានដឹកនាំមន្ត្រីរាជការមន្ទីរជុំវិញខេត្តចុះពិនិត្យការបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំបន្លែការចិញ្ចឹមសត្វនៅក្នុងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង រួមដំណើរដោយប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ងិនហ៊ុន ព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកប្រធានក្រុមប្រឹក្សា លោកអភិបាលស្រុក មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកផងដែរ ។ ចុះពិនិត្យការការងារបង្កបង្កើនផលស្រូវបង្កើនរដូវ ការដាំបន្លែផ្សេងៗ ការចិញ្ចឹមសត្វ នៅភូមិ ពពេលពក ឃុំគោកបន្ទាយស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដើម្បីស្វែងពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនិង ស្ថានភាពបង្កបង្កើនផលស្រូវនិងដំណាំរួមផ្សំផ្សេងៗ និងបញ្ហាប្រឈមមួយចំនួន របស់បងប្អូនប្រជាពលរដ្ឋ យុគសម័យcovid-19។

ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ងិនហ៊ុន  បានអោយដឹងតាមរយះទូរសព្ទនៅថ្ងៃនេះថាការដាំដុះរបដើពួគគាត់បានផលល្អដល់បានតំលៃពី 4500 រៀលទៅ 5000 រយរៀលក្នុង 1 គីឡូ  ដោយឡែកស្រូវដើមរដូវមានតម្លៃដ៏ល្អគួរសមគឺមួយគីឡូតម្លៃ 950 រៀលស្រូវសើម ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងទៀតថាមកដល់ពេលនេះស្រូវដើមរដូវយើងបានអនុវត្តបានជាង 12ម៉ឺនហិកតាក្នុងនោះផែនការ 12 ម៉ឺន 2000ហិតាស្មើនិង៩៨ភាគរយក្នុងនោះការប្រមូលផលស្រូវរដូវវស្សាបានប្រមាណជាង 2000 ហិតាក្នុងមួយហិកតាពី៤តោនទៅ៥តោន ។

នៅក្នុងការចុះត្រួតពិនិត្យមើលការបង្កបង្កើនផលស្រូវដើមរដូវមើលការដាំដំណាំនៅក្នុងសហគមន៍បន្លែនៅក្នុងឃុំទឹកហូតអភិបាលខេត្តកំពង់ឆ្នាំងលោកឈូរច័ន្ទឌឿន បានធ្វើការលើកទឹកចិត្តនិងជំរុញដល់បងប្អូនកសិករដោយធ្វើយ៉ាងណាធានាឲ្យបានការបង្កើតស្បៀងអាហាររួមផ្សុំឲ្យបានច្រើនដើម្បីធានាផ្គត់ផ្គង់បាននៅក្នុងខេត្តនិងក្នុងប្រទេសសល់នាំចេញនាំទៅកាន់ទីផ្សារក្រៅប្រទេសគ្រាដែលជំងឺសកល covid 19 នៅតែបន្តការរាតត្បាតនៅលើពិភពលោកផងដែរ ។

អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថាផ្នែកកសិកម្មនៅតែបន្តដំណើរការរហូតក្នងនោះវិសយ័ទេសចរណ៍ វិសយ័សេវ៉ាកម្ម ឧស្សាហកម្មដូចជាមានការដំណើការយឺត ។

លោកក៍បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលមានកន្លែងសក្កដានុពលត្រូវប្រឹងប្រែងបន្តដើម្បីក្នុងខេត្តក៏ដូចជាជីវភាពរស់នៅបានធូរធាររបស់បងប្អូនប្រជាពលរដ្ឋក្នុងពេលជំងឺកូវីដ19 នេះផងដែរ ៕




ដោយសុក្ខារិន