About Me

header ads

រថយន្តហាយឡែនឌ័ររេចង្កូតបុករថយន្តឡង់គ្រឺស័រនៅផ្លូវ៦០ម៉ែត្រ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ បុរសម្នាក់​ស្រវឹងស្រា​ បានបេីករថយន្តហាយឡែនឌ័រមិនប្រយ័ត្នរេចង្កូតជ្រុលទៅបុករថយន្តឡង់គ្រឺស័រកំពុងធ្វេីដំណេីរបញ្ច្រាស់ទិសគ្នា​ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ហេតុការណ៍នេះកេីតឡេីង​ កាលពីវេលាម៉ោង១០​ និង៥០នាទីយប់​ ថ្ងៃពុធ ទី២២​ ខែកក្ដដា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។
តាមសម្ដីសន្តិសុខដែលប្រចាំការក្នុងការដ្ឋានក្បែរកន្លែងកេីតហេតុបានបង្ហេីបឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក​ ឡង់គ្រឺស័រ​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AM-0909 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីត្បូងមកជេីង​ក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក​ តូយ៉ូតា​ ហាយឡែនឌ័រ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2U-0575 បានធ្វេីដំណេីរពីជេីងមកត្បូង(បញ្ច្រាស់ទិសគ្នា)​ ក្នុងល្បឿនយ៉ាងលឿន​ ហេីយបានរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករថយន្តឡង់គ្រឺស័រ​ ចំប្រឆិតទ្វាខាងឆ្វេង​​ ពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងផ្ទុះពោងនិងដាច់កង់ រងការខូចខាតយ៉ាងដំណំ​ ។ ​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ​ ដោយករណីនេះសមត្ថកិច្ចបានឲ្យដឹងថា​ បណ្ដាលឲ្យមកពីភាគីរថយន្តហាយឡែនឌ័រ​ បេីកបរទាំងស្រវឹងនិង​មិនប្រយ័ត្ន​ ។ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុភ្លាមៗ​ និងបានទាក់ទងជំនាញចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ​ ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុក​ រង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ៕