About Me

header ads

មន្ត្រីសង្ឃក្នុងខេត្តកំពង់ចាម បានប្រគល់គ្រឿងឧបភោគ និងថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

កំពង់ចាម ៖ រសៀល  ថ្ងៃទី ១៦ខែកក្កដា  ឆ្នាំ ២០២០  ព្រះសីលសំវរៈ ប៊ត  តាំងឆេង  ព្រះរាជាគណៈថ្នាក់ចត្វា ព្រះនាគមុនី ព្រះមេគណខេត្តកំពង់ចាម ដឹកនាំ មន្ដ្រីសង្ឃសាលាគណខេត្ដកំពង់ចាម និងព្រះអនុគណ និងសហការីទាំង១០ ក្រុង/ស្រុក ក្នុងខេត្ដកំពង់ចាម  និមន្តប្រគល់  គ្រឿងឧបភោគ  និងបច្ច័យ   ដល់  សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដេីម្បីចូលរួមចំណែកការងារមនុស្សធម៍  ។



ឆ្លៀតឱកាស នោះដែរ  ឯកឧត្ដម  អ៊ុន  ចាន់ដា  ឯកឧត្តម  អ៊ុន ចាន់ដា ប្រធានគណៈ កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម  បានថ្លែងព្រះអំណរគុណដល់  ព្រះសង្ឃគ្រប់បណ្តាលវត្តទាំងអស់ក្នុងខេត្តដែលបានសហការគ្នា  ក្នុងការងារជួយសង្គម  និងបានចូលរួមការកសាងប្រទេសជាតិ មិនថាវិស័យពុទ្ធិចក្រ  ឬវិស័យអាណាចក្រឡេីយ។ ក្នុងពិធីនិមន្តរបស់មន្ត្រីសង្ឃក្នុងខេត្តកំពង់ចាម  បានប្រគល់  គ្រឿងឧបភោគ  និងថវិកា ដល់  សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមមាន៖  អង្ករ១០០បេ  បាឡុង១០០សម្រាប់  និងបច្ច័យ ៦លានរៀល៕