About Me

header ads

គ្រូបង្រៀនម្នាក់បង្កើតសួនចិញ្ចឹមបង្កងសម្រាប់បំណងប្រាថ្នាក្នុងជីវិតនិងបង្រៀនចំណេះដឹងឲ្យកូនសិស្សព្រមទាំងជួយដល់សហគមន៍

ខេត្តស្វាយរៀង: លោក ប៊ូ ប៊ុនណារ៉ាត បានចំណាយពេលជាង២០ឆ្នាំ បង្រៀនចំណេះដឹងដល់កុមារនៅក្នុងសាលាបឋមសិក្សាឈើទាល ឃុំ ឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងហើយដោយសារបច្ចុប្បន្នទូរទាំងសកលលោករងនូវវិបត្តិជំងឺឆ្លងកូវីត ១៩ បានរាតត្បាតរហូតបិទសាលាហើយ លោកគ្រូ ប៊ុនណារ៉ាត បានបង្កើតគំនិតថ្មី គឺបង្កើតសួនចិញ្ចឹមបង្កង ដើម្បីជួយកូនសិស្ស និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដោយជំរុញឲ្យអ្នកភូមិក្នុងសហគមន៍ចូលរួមក្នុងការចិញ្ចឹមបង្កង។

បើតាមលោក ប៊ុនណារ៉ាត បានប្រាប់អោយដឹងថា៖គាត់បានចាប់ផ្តើមចិញ្ចឹមបង្កងតាំងពីខែតុលា ឆ្នាំ២០១៩ មកម្ល៉េះ ដោយឆ្លៀតពេលទំនេរពីការងារសាលា ក្នុងគោលបំណង ដើម្បីបង្កើនជីវភាពក្នុងគ្រួសារ។

 ប៉ុន្តែនូវពេលដែលមេរោគកូវីត ១៩ ចាំផ្តើម រាតត្បាតសាលារៀនបានផ្អាក លោក ប៊ុន ណារ៉ាត ក៏បានចាប់ផ្តើមពង្រីកស្រះដើម្បីចិញ្ចឹមបង្កង ទាំងស្រះសិប្បនិម្មិត និងស្រះធម្មជាតិ ដោយបង្កាត់បានកូនបង្កងជាច្រើនម៉ឺនកូន។


 លោកបានបន្តទៀតថា៖ទោះបីជាចំនួនកូនបង្កងមិនទាន់គ្រប់គ្រាន់ សម្រាប់ចិញ្ចឹមក្នុងស្រះរបស់លោកក៏ដោយ លោកប៊ុនណារ៉ាត បានលក់ចែកកូនបង្កងទាំងជូនទៅប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីពង្រីកការចិញ្ចឹមបង្កងឲ្យកាន់តែទូលំទូលាយកនៅក្នុងសហគមន៍របស់ពួក។


 លោក ប៊ុនណារ៉ាត បានដាក់ឈ្មោះទីតាំងចិញ្ចឹមបង្កងរបស់លោកថា សហគមន៍ចិញ្ចឹមបង្កងឈើទាល តាមឈ្មោះ សាលារៀន ដែលលោកបង្រៀនម្យ៉ាងវិញទៀតដោយសារតែមានការគាំទ្រពីមន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្ត លោកនឹងបង្កើតសួនកសិកម្មចម្រុះនាពេលអនាគត។


លោកបានបញ្ជាក់អោយដឹងថា៖ដើម្បីចូលរួមក្នុងកាត់បន្ថយការនាំចូលបង្កងពីប្រទេសជិតខាង លោក ប៊ុនណារ៉ាត បានសំណូមពរក្រសួងកសិកម្ម និងស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធជួយគាំទ្រទាំងផ្នែកបច្ចេកទេស និង ជួយបំផុសប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យចូលរួមក្នុងការចិញ្ចឹមបង្កងឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។