នគរបាលឃាត់ជនសង្ស័យ២នាក់នងប្អូនបង្កើតក្រោយស៊ើបដឹងថាជួញដូគ្រឿងញៀន

ខេត្តកណ្ដាល៖ ស្រ្តីមានផ្ទៃពោះ៧ខែម្នាក់ធ្លាប់ជាប់គុករយៈពេល២ខែម្ដងរួចមកហើយពីបទប្រើប្រាស់គ្រឿងញៀន លុះក្រោយនានរួចខ្លួនមិនត្រឹមតែមិនព្រមរៀងចាលនោះទេថែមទាំងបានរួមដៃជាមួយបងប្រុសបង្កើតរបស់ខ្លួនម្នាក់ ទៀតជួញដូរគ្រឿងញៀនទាំងថ្ងៃតែម្ដង។បន្ទាប់មកត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួចធ្វើការឃាត់ខ្លួន។ការឃាត់ខ្លួននោះបានធ្វើាឡើង កាលពីវេលាម៉ោង១១និង៣៤ នាទីថ្ងៃត្រង់ថ្ងៃទី០៦ ខែកក្តដា ឆ្នាំ ២០២០ នៅក្នុងភូមិ ក្រាំងលាវឃុំ ព្រៃពពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។






នគរបាលបានឲ្យដឹងថា ស្រ្តីមានផ្ទៃពោះ៧ខែដែលជាប់សង្ស័យជួញដូរគ្រឿងញៀននោះឈ្មោះ​ សាំង  សូនីតាភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិត​ រស់នៅក្នុងភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល​ ខេត្តកណ្តាល។រីឯបងប្រុសបង្កើតឈ្មោះ សាំង សូណាហៅផ្លូច ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុរបរ ជាងតទឹកភ្លើងមានទីលំនៅ ភូមិជាមួយគ្នានោះដែរ។នៅខណៈនោះកម្លាំងនគរបាលដកហូតបានក្រាមពណ៍សថ្លាសង្សយ័ថាសារធាតុញៀនកញ្ចប់តូចចំនួន១២កញ្ចប់និងកញ្ចប់ធំ០១កញ្ចប់,ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។លុយចំនួន៤០,០០០រៀល,ទូរស័ព្ទដៃម៉ាកoppo ០១គ្រឿង និងម៉ាកហូវៃ ០១គ្រឿង,កាបូបស្ពាយដាក់ថ្នាំញៀន១។ក្រោយពីការសាកសួរនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់ហើយ៕