ទីបំផុត តារាសម្តែងថៃរូបសង្ហា ម៉ារីអូ បានចាប់ដៃគូជាមួយនឹងស្រីស្អាត យ៉ាយ៉ា ក្នុងខ្សែភាពយន្តភាគថ្មីហើយ

តារាសម្តែងថៃកូនកាត់ លោក ម៉ារីអូ មៅរើ ត្រូវបានអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំនូវចំណងដៃខ្សែភាពយន្តភាគថ្មីរបស់លោក ដែលអាក់ខានជិត ២ ឆ្នាំទៅហើយចំពោះការចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍។ ដោយឡែកនៅពេលថ្មីៗនេះ បែរជាលេចរូបភាពមួយសន្លឹកនៃការថតរូបឃោសនាត្រៀមថតខ្សែភាពយន្តភាគថ្មី ដែលមានវត្តមានបុរសសង្ហា ម៉ារីអូ និងតារាសម្តែងស្រីកញ្ញា យ៉ាយ៉ា ធ្វើឱ្យអ្នកគាំទ្រ សប្បាយចិត្តយ៉ាងខ្លាំង។


លោក ម៉ារីអូ បានបង្ហើបថានេះជាការចាប់ដៃគូលើកដំបូងជាមួយនឹងតារាសម្តែងដ៏មានទេពកោសល្យខ្ពស់ កញ្ញា យ៉ាយ៉ា។




លោកបន្តថាខ្សែភាពយន្តភាគនេះ ជាប្រភេទស្នេហាបែបរ៉ូមែនទិកផ្អែមល្អែម និងជារឿងទី១ ដែលលោកត្រូវទុកសក់វែងថែមទៀត។ ខ្សែភាពយន្តភាគថ្មីរបស់កំលោះ ម៉ារីអូ និងយ៉ាយ៉ា មានចំណងជើងថា ឃឺធើ មានន័យជាភាសាខ្មែរថាគឺអូន ដែលត្រៀមនឹងចេញថតនៅចុងខែកក្កដា ខាងមុខនេះហើយ។
ប្រភពវីដេអូពីយូធូបឆាណែលៈ INNVARIETY