About Me

header ads

សម្ពោធដាក់ឲ្យដំណើរការប្រពន្ធ័ប្រព្រឹត្តកម្មទឹកស្អាតដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីរបស់អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានិវត្ត បានលើកឡើងថា ការផលិតទឹកស្អាត គឺចាំបាច់ណាស់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់តាំងពីទីប្រជុំជនរហូតដល់ជនបទ ដោយទឹកគឺមានសារៈសំខាន់ទៅលើសុខភាពអ្នកប្រើប្រាស់។រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយទឹកស្អាតនៅឆ្នាំ២០២១ដល់២០៣០នៅទីប្រជុំជនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រួសារ ហើយចាប់ពីឆ្នាំ២០៣០ដល់ឆ្នាំ២០៥០មានទឹកស្អាតប្រើប្រាស់ទូទាំងប្រទេសក្នុងឱកាសអញ្ជើញជាគណអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការប្រពន្ធ័ប្រព្រឹត្តកម្មទឹកស្អាត ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី UF Membrane របស់អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងនាព្រឹកថ្ងៃទី០៨កក្កដា២០២០នៅរដ្ឋាករទឹកខេត្តស្ឋាយរៀងស្ថិតនីភូមិក្បាលស្ពានសង្កាត់ពោធិតាហោក្រុងស្វាយរៀងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកហែម ពិសិដ្ឋ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោកលោកស្រីគណប្រតិភូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តមកពី២៥រាជធានី ខេត្តមន្ត្រីរាជការប្រជាពលរដ្ឋជិត២០០នាក់។



ឯកឧត្តម ចម ប្រសិទ្ធ បានបន្តថា ក្រុងស្វាយរៀងមានប្រជាពលរដ្ឋរស់នៅជាង២ម៉ឺនគ្រួសារ កន្លងមករដ្ឋាករទឹកខេត្តស្វាយរៀងផលិតទឹកស្អាតបានតែ៤,៨០០ម៉ែត្រគូបក្នុង១ថ្ងៃ ហើយបើប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យាថ្មីដែលកំពុងសម្ពោធដាក់ឲ្យដំណើរការនេះផលិតបាន៧,៣០០ម៉ែត្រគូបក្នុង១ថ្ងៃ ដូច្នេះអាចកាត់បន្ថយការចំណាយក្នុងគ្រួសារបានច្រើន ដោយនៅខេត្តស្វាយរៀងតម្លៃទឹកស្អាតក្នុង១ម៉ែត្រគូបតម្លៃ១,២០០រៀលបើប្រៀបធៀបទៅនិងទឹកបរិសុទ្ធច្រកដបស្មើរ១,០០០លិត្រឬ៣ពាន់ដប  ហើយបើប្រៀបធៀបទៅតាមទីប្រជុំជនកន្លែងខ្លះដែលអាជ្ញាធរបានវិនិយោគទៅក្រុមហ៊ុនឯកជនតម្លៃទឹកស្អាតរហូតទៅដល់២,៧០០រៀលក្នុង១ម៉ែត្រគូប  ដោយប្រទេសយើងកំពុងអភិវឌ្ឍន៍នៅខ្វះខាតទុនក្នុងការអភិវឌ្ឍន៍រាជរដ្ឋាភិបាលបានផ្តល់ឲ្យវិស័យឯកជនចូលមកធ្វើការបណ្តាក់ទុន ដោយឲ្យក្រុមហ៊ុនHAINAN LITREE Purifying Technoi.ogy coLTDនិងក្រុមហ៊ុនមីក្រូក្យូរីហ្វី ខេសិន មកពីទីក្រុងសៀងហៃប្រទេសចិន  ផលិតទឹកស្អាតបោះដុំ ដោយមានតម្លៃដើមក្រោម១,២០០រៀលក្នុង១ម៉ែត្រគូបហើយអង្គភាពរដ្ឋាករទឹកខេត្តជាអ្នកលក់រាយទៅប្រជាពលរដ្ឋប្រើប្រាស់តម្លៃ១,២០០រៀលក្នុង១ម៉ែត្រគូបហើយព្រឹកនេះដែរក៏បានអញ្ជើញលោកប្រធាមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្ត២៥រាជធានីខេត្តមកទស្សនៈសិក្សាយកគំនិតទៅរកដៃគូរក្រុមហ៊ុនវិស័យឯកជនដើម្បីសហការផលិតទឹកស្អាតលក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តរបស់ខ្លួនបានប្រើប្រាស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាព។





ក្នុងឱកាសនោះដែរលោកបណ្ឌិតឆៃយូនឡុង តំណាងក្រុមហ៊ុនLitreeនិងក្រុមហ៊ុនមីក្រូភ្យួ រីហ្វី ខេសិន បានមានប្រសាសន៍ថា នៅឆ្នាំ២០១៦ លោកមកដល់ព្រះរាជាណាចក្រកម្ពុជាដំបូងគឺមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយកម្ពុជាមានភ្នំនិងទន្លេ សមុទ្រយ៉ាងស្រស់បំព្រង មានបន្លែផ្លែឈើដ៏សម្បូរបែបប្រជាជនប្រកបជីវភាពរស់នៅប្រកបដោយសុខសន្តិភាព  ប៉ុន្តែការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា បានជួបបញ្ហាកង្វះខាតទឹកស្អាតនិងទឹកស្អាតមិនអាចទៅដល់គ្រប់តំបន់ ហេតុនេះហើយធ្វើឲ្យក្រុមហ៊ុនមានឱកាសធ្វើការសហការជាមួយនិងក្រសួងឧស្សាហកម្ម ប្រទេសកម្ពុជា បង្កើតក្រុមការងារសម្រាប់អភិវឌ្ឍន៍លើវិស័យទឹកស្អាត រវាងប្រទេសកម្ពុជានិងប្រទេសចិន បានសង្កត់ធ្ងន់ទៅលើគោលដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាតរវាងប្រទេសកម្ពុជានិងប្រទេសចិនផ្តល់បច្ចេកវិទ្យានិងផលិតផលល្អ ប្រសើជាងគេលើវិស័យទឹកស្អាត ផលិតទឹកស្អាតដែលមានអនាម័យប្រកបដោយគុណភាព សុវត្ថិភាពនិងតម្លៃសមរ្យ៕