About Me

header ads

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យការអនុវត្តផ្ទាល់ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ):
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែង សុំចិត្តពលរដ្ឋដែលមានជីវភាពធូធាហើយ កុំក្លែងធ្វើជាក្រីក្រ ដណ្តើមក្រ ពីគ្រួសារក្រីក្រពិត ព្រោះតែចង់បានប្រាក់ឧបត្ថម្ភ ពីសម្តេចតេជោនោះអី ។



ឯកឧត្តមថ្លែងបែបនេះ ក្នុងឳកាសដែលឯកឧត្តម អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យការអនុវត្ត ផ្ទាល់ការងារអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ នៅឃុំកំពង់ទ្រាស និងឃុំឈូក ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ ។
ឯកឧត្តមបន្តថា ជាពិសេសហាមដាច់ខាតមិនឲ្យមានគ្រួសារមានជីវភាពធូធារបន្លំធនវើក្រីក្រ ទទួលបានប័ណ្ណសមធម៌ឡើយ បើសិនមានករណីនេះ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវទទួលខុសត្រូវដោយខ្លួនឯង និងចំពោះមុខច្បាប់ ។




ឯកឧត្តមបានក្រើនរំលឹក និងណែនាំឲ្យមេភូមិ មេឃុំ ស្មៀនឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវមានមានសុក្រឹតភាព តម្លាភាព លើការងារធ្វើអត្តសញ្ញាណកម្មកំណត់គ្រួសារក្រីក្រ និងងាយរងគ្រោះ នាអំឡុងកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីពលរដ្ឋដែលក្រីក្រពិតប្រាកដ ទទួលបានសាច់ប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាលកម្ពុជា ពីសម្តេចតេជោ និងផ្តាំផ្ញើរឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ខិតខំ បំរើសេវាឲ្យបានលឿន បំពេញតម្រូវការ ពលរដ្ឋក្នុងមូលដ្ឋាន ៕ សុខ ផន TV5 ត្បូងឃ្មុំ ។