About Me

header ads

កាមគុណឡើងដល់ករបុរសម្នាក់ចាប់ក្មួយស្រីអាយុ៥ឆ្នាំរលោភត្រូវគេទាន់ប្តឹងសមត្ថកិច្ចចាប់ខ្លួននៅស្រុកស្វាយទាប

ស្វាយរៀង៖បុរស់វ័យ៥២ឆ្នាំម្នាក់ស្រេកឃ្លានតណ្ហាចាប់ក្មួយស្រីអាយុ៥ឆ្នាំរលោភតែទេវតាបរាមុខត្រូវអ្នកភូមិមកទាន់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១និង០០នាទីរសៀល ដើម្បីចាត់ការតាមនីតិវិធី។ បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំមនោរម្យបានឲ្យដឹងថា មានប្រជាពលរដ្ឋម្នាក់ឈ្មោះម៉ក់ ស្រីម៉ៅ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកសិកររស់នៅភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៏នគរបាលរដ្ឋបាលឃុំមនោរម្យថា កាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០  មានឈ្មោះកូវ ប៊ុនធឿន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប បានហៅកូនស្រីរបស់គាត់ឈ្មោះផុន ផេងស្រីមួយ អាយុ៥ឆ្នាំ រស់នៅភូមិឃុំកន្លែងកើតហេតុដែលកំពុងដើរតាមផ្លូវម្នាក់ឯង ក៏ត្រូវឈ្មោះកូវ ប៊ុនធឿន ហៅទៅចូលក្នុងផ្ទះរបស់ខ្លួន(ជនសង្ស័យ)ហើយបានធ្វើសកម្មភាពចាប់ស្រាតខោកូនគាត់(ក្មេងស្រីរងគ្រោះ)និងយកមេដៃលូកចូលទៅក្នុងប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះបន្ទាប់មកបានយកប្រដាប់ភេទរបស់ខ្លួនដាក់ចូលទៅក្នុងប្រដាប់ភេទកូនរបស់គាត់ដែលជាកុមារីរងគ្រោះទៀត។ ហើយខណៈជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះនោះគាប់ជួនត្រូវបានយាយម្នាក់ឈ្មោះទិត កាន អាយុ៧២ឆ្នាំ ដើរទៅទាន់ជនសង្ស័យក៏បានលែងហើយគេចខ្លួនចេញពីកន្លែងហេតុកើតហេតុ លោកយាយក៍បាននាំក្មេងស្រីរងគ្រោះយកទៅផ្ទះប្រគល់ឲ្យម្តាយក្មេងវិញ។ ក៏ប៉ុន្តែរហូតដល់ម៉ោង១និង០០នាទីរសៀល ទើបម្តាយកុមារីរងគ្រោះបានទៅប្តឹងសមត្ថកិច្ចនគបាលប៉ុស្ត៌រដ្ឋបាលឃុំមនោរម្យឲ្យជួយរកយុត្តិធម៍។ ក្រោយពីទទួលពាក្យបណ្តឹងភ្លាមសមត្ថកិច្ចក៏បានដឹកនាំកម្លាំងទៅដល់កន្លែងកើតហេតុនិងចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្តង។ បន្ទាប់មកសមត្ថកិច្ចយើងបាននាំខ្លួនជនស្ស័យឈ្មោះកូវ ប៊ុនធឿនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។


រីឯកុមារីរងគ្រោះឈ្មោះ ផុន ផេងស្រីមួយ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ។ ទាក់ទិនករណីនេះដែរលោកអធិការនៃអធិការដ្ឋាននគបាលស្រុកស្វាយទាបបានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ ប្រកែកមិនព្រមសារភាពក៏បញ្ជូនសំណុំរឿងមកការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជននៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការបន្ត។ បើតាមលោកវរៈសេនីយ៍ទោ នេត សារឿន នាយការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជនស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងនៅវេលាម៉ោង៤និង៥៨នាទីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះថា បើតាមការពិនិត្យនិងធ្វើកោសល្យវិច្ច័យរបស់ក្រុមគ្រូពេទ្យឃើញថា ផ្លូវភេទក្មេងស្រីរងគ្រោះមានដាច់ជាំ និងស្នាមក្រចកដាច់ទ្វាមាសតែមិនស៊ីជម្រៅទេ ហើយក្មេងរងគ្រោះមានអាការៈភិតភ័យញ័រខ្លួនចំប្រប់នៅឡើយ។ ហើយករណីនេះគឺជនសង្ស័យបានប៉ុនប៉ងចាប់រំលោភពិតប្រាកដមែនដោយខណៈជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភក្មេងស្រីដោយមនុស្សចាស់រំលោភក្មេងតូចវាមិនងាយចូលស៊ីជម្រៅទើបជននេះយកមេដៃខ្វិះខ្វាយដាច់មាត់ទ្វាមាសក្មេងធ្វើឲ្យឈឺចាប់យ៉ាងខ្លាំង សំណាងល្អមានលោកយាយម្នាក់ដើរចូលទៅក្នុងផ្ទះជនសង្ស័យបានឃើញសកម្មភាពចាប់រំលោភខណៈនោះជនសង្ស័យភ័យក៏លើកខោរដើរគេចខ្លួន បើគ្មានលោកយាយចូលទៅទាន់ទេនោះមិនដឹងថាក្មេងរងគ្រោះមានវាសនាយ៉ាងណានោះទេ។


ទោសបីយ៉ាងណា លោកនាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនស្នងការដ្ឋាននគបាលខេត្តបានមានប្រសាសន៍ថាសមត្ថកិច្ចកំពុងប្រជុំពិភាក្សា មើលមាត្រា ច្បាប់ដើម្បីចោទប្រកាន់និងរាយការណ៍ជូនលោកស្នងការចាត់ការបន្តតាមនីតិវិធី។ បើតាមព័ត៌មានក្រៅផ្លូវការបង្ហើបឲ្យដឹងថា សមត្ថកិច្ចកំពុងពិចារណា ថាគួរចោទពីបទប៉ុនប៉ងរំលោភសេពសន្ទវៈមិនបានសម្រេចឬ ពីបទបៀតបៀនកេរ្ត៍ខ្មាស់ បើមិនទាន់ស៊ីជម្រៅដូច្នេះ រីឯមន្ត្រីជំនាញឲ្យដឹងថាបើតាមការស្រាវជ្រាវនិងស៊ើបអង្កេតនិងតាមការធ្វើកោសល្យវិច្ចយ័គឺរំលោភសេពសន្ទវៈដោយចេតនាមិនបានសម្រេច ក៏ប៉ុន្តែលទ្ធផលយ៉ាងណានោះសូមរង់ចាំអ៊ុតមើលពេលដល់ដៃតុលាការសិន៕