About Me

header ads

សិក្ខាសាលាស្តីពីបទបង្ហាញលទ្ធផលស្រាវជ្រាវស្តីពី«ការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ និងវិធីការពារជំងឺកូវីដ ១៩»

ខេត្តស្វាយរៀង៖ នាព្រឹក ថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងតំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងនិងតំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពីបទបង្ហាញលទ្ធផលស្រាវជ្រាវស្តីពី«ការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ និងវិធីការពារជំងឺកូវីដ ១៩» នៅសាលប្រជុំនាគព័ន្ធ សាលាខេត្តស្វាយរៀង ។

ដោយមានការចូលរួមពី លោកសាស្រ្តាចារ្យ ផាន់ ចាន់ពៅ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យា លោកសាស្រ្តាចារ្យ ខាន់ សារ៉េត លោកសាស្រ្តារ្យ កៅ សុវណ្ណតារា និងលោកសាស្រ្តាចារ្យ ហង់ ប៊ូ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកប្រធានមន្ទីរពាក់ព័ន្ធ លោកនាយកទីចាត់ការ លោក លោកស្រីអភិបាលរងស្រុក ក្រុងទាំង៨ លោក លោកស្រី មេឃុំ ជំទប់ ស្មៀនឃុំក្នុងទាំង៨០ ឃុំ សង្កាត់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម អភិបាលរង បានសំណូមពរដល់សមាជិក សមាជិកា ទាំងអស់លើកឡើងនូវសំណួរ ឬបញ្ហាប្រឈមនានា ដែលកើតមានឡើង ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សា និងរកដំណោះស្រាយ និងសំណូមពរឲ្យស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ជួយពង្រឹង បន្តការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ បិទខិតប័ណ្ណ នៅតាមផ្ទះសំណាក់ សណ្ឋាគារ គ្រឹះស្ថានសាធារណៈ  ឯកជន និងនៅតាមរមណីយដ្ឋាន ទីសាធារណៈនានានៅក្នុងដែនដីខេត្តស្វាយរៀង ដើម្បីពញ្ញាក់ស្មារតីឲ្យប្រជាពលរដ្ឋក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់។

ឯកឧត្ដមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។