About Me

header ads

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូហុងដាស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ខណះជិះម៉ូតូឌុបគ្នាត្រូវរថយន្តបុកខ្ទាតផ្ទប់និងឃឿនផ្លូវកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២០​ នៅចំណុចខាងក្រោមស្ពានអាកាស៥មករា​ តាមបណ្តោយផ្លូវម៉ៅសេទុង​ កែងមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ទឹក​ល្អក់ទី១​ ខណ្ឌទួលគោក​។ សពជនរងគ្រោះ(ស្លាប់)មានឈ្មោះ ធឿន ភេទប្រុស អាយុ ប្រមាណជាង ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០១១​ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CS 5421 បេីកបរដោយបុរសម្នាក់រួមដំណេីរជាមួយបុរសម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជេីងក៏ជ្រុលបុកម៉ូតូខ្ទាតទៅផ្ទប់និងឃឿនផ្លូវបោកក្បាលស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។ ភ្លាមនោះរថយន្តបានគេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយកេីតហេតុជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងលើខាងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញរងចាំប្រគល់ជូនសាច់ញាតិវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុដឹកតាមរថយន្ដទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំទំនាក់ទំនងទៅរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕