About Me

header ads

តារាចម្រៀង លោក សាយ ត្រៀមបង្ហាញចំណងដៃខ្សែភាពយន្តចម្រៀងខ្នាតខ្លី នៅចុងខែកក្កដា នេះហើយ

លោក សាយ តារាចម្រៀង Original Song ដែលប្រិយមិត្តបានស្គាល់តាមរយៈបទចម្រៀង ងប់ងល់ នឹងបង្ហាញមុខជាថ្មីក្នុងខ្សែភាពយន្តចម្រៀងខ្នាតខ្លីរឿង ពន្លឺនៃក្តីស្រមៃ ដែលត្រៀមចេញផ្សាយឱ្យទស្សនិកជនបានទស្សនានៅចុងខែកក្កដា នេះហើយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Yellow CAFF។



នៅក្នុងខ្សែភាពយន្តខ្នាតខ្លីនេះ ក៏មានវត្តមានតារាសម្តែង និងតារាចម្រៀងស្រី កញ្ញា កាម៉ុនរ៉ាត់ សម្តែងជាតួអង្គឈ្មោះ ម៉ី ដែលបានជួបជាមួយនឹងកំលោះសាយ លើទឹកដីនៃប្រទេសថៃ។
សាច់រឿងនេះ នឹងបង្ហាញឱ្យឃើញពីក្តីស្រមៃរវាងមនុស្សពីរនាក់ដែលដើរលើផ្លូវដូចគ្នា។
នេះជាចំណងដៃថ្មីមួយរបស់ លោក សាយ ដែលមហាជនកំពុងរង់ចាំទស្សនា ជាមួយនឹងរូបភាព និងអត្ថន័យដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។



គួរបញ្ជាក់បន្ថែមថា ក្រៅពីជាតួអង្គសម្តែង លោក សាយ ក៏មានចម្រៀងអមយ៉ាងពីរោះក្នុងខ្សែភាពយន្តខ្នាតខ្លី “ពន្លឺនៃក្តីស្រមៃ” នេះ ក្រោមចំណងជើងថា “គឺអូន” ទៀតផង។


ប្រភពវីដេអូពីទំព័រហ្វេសប៊ុកៈ Sai