About Me

header ads

រថយន្តទ្រុងបែកកកង់បុកទ្រូងផ្លូវរួចរេចង្កូតធ្លាក់ចូលទឹកត្រពាំងឈូក

ភ្នំពេញ៖ រថយន្តទ្រុងដឹកទំនិញ១គ្រឿងខណៈពេលកំពុងបើកបរក្នុងល្បឿនលឿនស្រាប់តែបែកកង់មុខបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកទ្រូងផ្លូវ បន្ទាប់មកទើបរេចង្កូតងាក មកវិញហើយជ្រុលធ្លាក់ចូលទៅក្នុងស្រះទឹកឈូកទាំងកម្រោល ប៉ុន្តែមិនបានបណ្ដាលឲ្យមានអ្នករងរបួសឬស្លាប់នោះឡើយ។


ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។រថយន្តដែលជួបគ្រោះថ្នាក់ចរាចរធ្លាក់ផ្លូវចូលក្នុងទឹកស្រះនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៍សពាក់ស្លាកលេខភ្នំពេញ3E-5151ជាប្រភេទរថយន្តទ្រុងដឹកទំនិញបើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ។



តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តនោះបានបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតលុះពេលទៅដល់ត្រង់ចំណុចខាងលើក៏ ស្រាប់តែបែកក់មុខ បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចទើបរេងាកមកវិញហើយធ្លាក់ផ្លូវជ្រុលចូលទៅក្នុងស្រះទឹកឈូកតែម្ដង។ប៉ុន្តែខណៈនះមិនបានបណ្ដាលឲ្យអ្នកបើកបរឬនរណាផ្សេងទៀតរងរបួសនោះឡើយគ្រាន់តែបណ្ដាលឲ្យរថយន្តរងការខូចខាតប៉ុណ្ណោះ  ហើយក្រោយពេលកើតហេតុនគរបាលមូលដ្ឋានបានចុះទៅពិនិត្យជាក់ស្ដែងហើយឃើញថា ពុំមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ក៏បានឲ្យម្ចាស់ស្ទូចរថយន្តនោះធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕