About Me

header ads

សមត្ថកិច្ចចុះបង្រ្កាបគ្រឿងញៀន តែជនស្ស័យទំនងដឹងខ្លួនមុនគេចខ្លួនបាត់

ខេត្តកណ្ដាល៖ មន្ទីរប្រឆាំងគ្រឿងញៀន(ក៤)បានធ្វើការស្រាវជ្រាវរកឃើញទីតាំងជួញដូរមួយកន្លែង ហើយក៏បានសហការណ៍ជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល ចុះទៅទៅធ្វើការបង្រ្កាប។ប៉ុន្តែពេលទៅដល់អត់បានឃើញជនសង្ស័យដែលជាមុខសញ្ញាជួញដូរនោះឡើយ ដែលទំនងជននេះដឹងខ្លួនមុនរួចគេចខ្លួនបាត់ បន្ទាប់មកសមត្ថកិច្ចបានធ្វើការឆែកឆេរនិងរឹបអូសយកបានវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងវេលាម៉ោង២០និង១០នាទី យប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ​នៅក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច  ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យដែលរត់គេចខ្លួនឈ្មោះ សៀម ហៃ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិខាងលើ។ដោយឡែកវត្ថុតាងដែលឆែកឆេររកឃើញនៅក្នុងផ្ទះជនសង្ស័យ នោះរួមមាន៖ម្សៅក្រាមពណ៍សថ្លា ច្រកក្នុងថង់ប្លាស្ទិកពណ៌សចំនួន៨កញ្ចប់ធំដែលសង្ស័យថាជាសារធាតុញៀន,ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន២គ្រឿង ព្រមទាំឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។បន្ទាប់មកបាននាំយកទៅរក្សាទុកនៅមន្ទីរប្រឆាំងគ្រឿងញៀន(ក៤) ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕