About Me

header ads

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកខ្សាច់ ជាមួយម៉ូតូស្លាប់ ៣ នាក់

ត្បូងឃ្មុំ :គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកខ្សាច់ ជាមួយម៉ូតូស្លាប់ ៣ នាក់ភ្លាមៗនៅកន្លែងកើតហេតុ ។​ ហេតុការណ៍មួយនេះ បានកើតឡើងនៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៧ ភូមិទន្លេបិតលើ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក C.125 ពណ៌ខ្មៅ រួមដំណើរគ្នា ៣ នាក់ មកដល់កន្លែងកើតហេតុ មានរថយន្តបែនដឹកខ្សាច់ពណ៌ ស ពាក់ស្លាកលេខ រតនគីរី 3A- 0077 បានបុកម៉ូតូខាងលើបណ្ដាលអោយស្លាប់ទាំង ៣ នាក់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបរ រថយន្តបង្ករ បានចតរថយន្តចោលកណ្ដាលផ្លូវ រត់គេចខ្លួនបាត់ ។
ដោយជនរងគ្រោះទី ១ ឈ្មោះ ស៊ុន សុខខេន ភេទស្រី អាយុ ២៧ ឆ្នាំ រស់នៅក្នុងភូមិខ្ពបដំរីត្បូង ឃុំដំរឹល ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឡែកអ្នកបើកបរម៉ូតូម្នាក់ទៀត ភេទប្រុស និងស្ត្រីម្នាក់ទៀតរួមដំណើរជាមួយ ក៏ស្លាប់នៅកន្លែងកើតហេតុដែរ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ ក្រោយកើតហេតុ នគរបាលចរាចរណ៍អធិការស្រុកត្បូងឃ្មុំ បានធ្វើការវាស់វែង អូសរថយន្តបង្ករ និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ រងចាំការដោះស្រាយនៅពេលក្រោយ ចំនែកសាកសពជនរងគ្រោះទាំងបីនាក់ប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ៕