About Me

header ads

កាតក្រហម កាន់ ពិសាល ធ្វើឲ្យក្រុមទ័ពរបូតអស់៣ពិន្ទុទៅលើក្រុមណាហ្គាវើល

កាតក្រហម កាន់ ពិសាល ធ្វើឲ្យក្រុមទ័ពរបូតអស់៣ពិន្ទុទៅលើក្រុមណាហ្គាវើល

បន្ទាប់ពីខកខានអស់ជាង៣ខែ ក្របខណ្ឌបាល់ទាត់លីគកំពូលកម្ពុជារដូវកាលឆ្នាំ ២០២០ បានវិលត្រឡប់មកវិញហើយដោយការប្រកួតចាប់ផ្តើមបន្តពីសប្តាហ៍ទី៧ទៅ។ យ៉ាងណាមិញ គូសត្រូវចាស់រវាងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy ARMY FC បានធ្វើការធ្ងន់ពេលប៉ះក្រុមជើងឯកលីគកំពូលឆ្នាំ២០១៨ ណាហ្គាវើល ដោយក្រុមណាហ្គាវើលបានវាយបកយកឈ្នះវិញក្រោយត្រូវក្រុមទ័ពនាំមុខ១គ្រាប់មុននៅក្នុងតង់ទី១។
យ៉ាងណាមិញ ក្រុម Tiffy ARMY FC ជាអ្នកគ្រប់គ្រងការប្រកួតតាំងពីតង់ទី១ ប៉ុន្តែក្រោយកីឡាករ កាន់ ពិសាល បង្កកំហុសត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហមបណ្តេញចេញពីទីលានធ្វើឲ្យក្រុមទ័ពត្រូវតតាំងជាមួយណាហ្គាដោយមានគ្នាត្រឹមតែ១០នាក់ប៉ុណ្ណោះ។ ក្រោយចំណេញកម្លាំងម្នាក់ទៅលើក្រុមទ័ព លោក មាស ចាន់ណា គ្រូបង្គោលក្រុមណាហ្គាវើលបានប្តូរយុទ្ធសាស្ត្រវាយសម្រុកទៅលើគូប្រកួតដោយមិនដកថយ ខណៈដែលក្រុមទ័ពហាក់បីដូចជាប្រែទម្រង់មកលេងទប់វិញក្រោយខាតអស់សមាជិកម្នាក់។ ទោះយ៉ាងនេះក្តី ប្រព័ន្ធការពាររបស់ក្រុម Tiffy ARMY FC ហាក់នៅខ្សោយមិនទាន់រឹងមាំល្អធ្វើឲ្យរបូតគ្រាប់បាល់ទៅខាងណាហ្គាដល់ទៅ៤គ្រាប់នៅក្នុងតង់ទី២ ដោយចប់ការប្រកួតពេញ៩០នាទីក្រុមណាហ្គាវើលបានយកឈ្នះក្រុម Tiffy ARMY FC 4-1។
សូមជំរាបជូនលទ្ធផលសម្រាប់ក្រុមផ្សេងទៀតក្នុងសប្តាហ៍ទី៧នេះ៖
យុវជនបាទីអាយុក្រោម១៨ឆ្នាំ 0-10 ព្រះខ័នរាជស្វាយរៀង
បឹងកេត 3-0 សូទីឡូ
នគរបាលជាតិ 1-4 គីរីវង្សសុខសែនជ័យ
អគ្គីសនីកម្ពុជា 2-2 អង្គរថាយហ្គ័រ
ណាហ្គាវើលដ៏ 4-1 សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ
និង Big Match of the week ភ្នំពេញក្រោន 2-2 វិសាខា ។