About Me

header ads

បេីករថយន្តគេចពីម៉ូតូជ្រុលបុកដេីមឈេីរងការខូចខាត

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តគេចពីម៉ូតូដែលជិះបញ្ច្រាសផ្លូវក៏ជ្រុលទៅបុកនិងបង្គោលភ្លេីងនិងដេីមឈេីរងការខូចខាត​ កាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៧​ ខែកក្កដា​  ឆ្នាំ២០២០​ នៅលេីកំណាត់ផ្លូវ២៧១​ សង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​។



តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហ្វត​ ​ ពាក់ស្លាកលេខរដ្ឋ​ ២​  ០៦០៦​ របស់ក្រុមរុករកនិងសង្គ្រោះមហន្តរាយធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងបេី្បរបញ្ច្រាសទិសធ្វេីឲ្យរថយន្តគេចក៏ជ្រុលទៅបុកនិងដេីមឈេីនិងបង្គោលភ្លេីងរងការខូចខាតសំណាងមិនមានរបួសដល់មនុស្ស។


ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕សុខា