តារាចម្រៀង កញ្ញា ចិត្ត កញ្ចនា បញ្ចេញបទថ្មីទី ៤ ក្នុងអាល់ប៊ុម “អារម្មណ៍”

តារាចម្រៀង កញ្ញា ចិត្ត កញ្ចនា បានបញ្ចេញបទចម្រៀងទី ៤ ក្នុងអាល់ប៊ុមថ្មីរបស់ខ្លួន ដល់អ្នកគាំទ្របានស្តាប់កំសាន្តហើយ ក្រោមចំណងជើងថា ហេឡូ ហេឡូ។ ចម្រៀង ហេឡូ ហេឡូ នេះ ជាចំណងដៃនៅក្នុងអាល់ប៊ុម អារម្មណ៍ ដែលបង្ហាញពីមនោសញ្ជេតនារបស់មនុស្សម្នាក់ ដែលនៅនឹកដល់មនុស្សម្នាក់ទៀត ក្រោយពីការបែកគ្នា។




គួរបញ្ជាក់ថា មានអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ និងចូលចិត្តស្តាប់ទឹកដមសំនៀងរបស់ម្ចាស់អាល់ប៊ុមអារម្មណ៍មួយនេះយ៉ាងច្រើន និងទន្ទឹងចាំទស្សនាវីដេអូចម្រៀងកាយវិការក្នុងពេលឆាប់ៗនេះថែមទៀត។ អាល់ប៊ុមថ្មីនេះមានចម្រៀងចំនួន ៤ បទ គឺបទ ប្រាប់បានទេ ហូមី ភាសាសេ្នហ៍ និងបទ ហេឡូ ហេឡូ។





ប្រភពវីដេអូពីយូធូបឆាណែលៈ Kanhchna Chet