About Me

header ads

សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ដំណាំស្វាយថ្នាក់ខេត្ត

មន្ត្រី ជំនាញខាងកសិកម្ម  បង្កើតកម្មវិធីជជែកពិភាគ្សាលើដំណាំស្វាយ  និងបានជម្រុញលើកទឹកចិត្តដល់ប្រជាកសិករដែលដាំដំណាំស្វាយ  បង្កើនការដាំដុះ  និងធ្វើការផលិតឲ្យមានប្រសិទ្ធិភាព  គុណភាព  និងមានស្តង់ដារត្រឹមត្រូវ  ទើបតម្លៃទីផ្សារខ្ពស់ដែលប្រព្រឹត្តទៅ នាព្រឹក  ថ្ងៃទី ១៦  ខែកក្កដា  ឆ្នាំ ២០២០  នៅសាលាខេត្តកំពង់ចាម  មាន  ពិធីពិគ្រោះយោបល់ដំណាំស្វាយថ្នាក់ខេត្ត  ក្នុងនោះដែរ  លោកបណ្ឌិត  ម៉ាក់  សឿន  អគ្គនាយករងនៃអគ្គនាយដ្ឋានកសិកម្ម  មកពី  GDA /MAFF បានលើកឡើងថា  នេះជាលើកទី១ដែលស្ថាប័នពាក់ពន្ធ័បានសហការគ្នាក្នុងបង្កើតកម្មវិធីជជែកពិភាក្សាគ្នា រវាងអ្នកដាំដុះ  និងផលិតករ ផលិតកម្មកសិកម្មឲ្យមាននិរន្តរភាពរួមជាបន្សាំជាមួយអាកាសធាតុ  និងសំដៅបង្កើតបាននូវការធ្វើពាណិជ្ជកម្មខ្ពស់។

 លោកបណ្ឌិតបានបន្ថែមបញ្ជាក់បន្ថែមទៀតថា  ក្នុងពិភាគ្សាពិគ្រោះយោបល់នេះ  គឺបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគមន៍  ផលិតករ  និងទទួលបាននូវបទពិសោធន៍ថ្មីៗបច្ចេកទេស ដាំដុះ  និងការទទួលទិញ  ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា  បានជម្រុញលើកទឹកចិត្ត  ឲ្យបងប្អូនប្រជាពលរដ្ឋពង្រឹងក្នុងវិស័យកសិកម្មផងដែរ។

ក្នុងកិច្ចពិភាគ្សាពិគ្រោះយោបល់នេះដែរ  មានការអញ្ជើញចូលរួមពីលោក  ស៉ឹម  ថាវីរៈ  ប្រធានមន្ទីរកសិករខេត្តកំពង់ចាម  លោក  ងិន  កុសល  ប្រធានគ្រប់គ្រងគម្រោង  PMU និងដោយមានគាំទ្រពីអង្គការដៃគូ  ក្រសួងពាក់ពន្ធ័ជាច្រេីនដូចជា  ក្រសួងអភិវឌ្ឍន៍ជនបទ  ក្រសួងធនធានទឹក  និងឧត្តុនិយម  ក្រសួងពាណិជ្ជកម្ម  និងកសិករដែលបានអនុវត្តន៍ដាំដុះដោយផ្ទាល់  ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការថែរទាំ  ដាំដុះដំណាំស្វាយ  ឲ្យមានគុណភាពខ្ពស់  ក្នុងយកទៅប្រកួតប្រជែងនៅក្រៅតំបន់និងនាំចេញទៅក្រៅប្រទេស  និងរិះរកទុក្ខកង្វល់  បញ្ហា  តម្រូវ ការ  សំណូមពររបស់សហគមន៍កសិកម្ម  ក្រុមកសិករ  និងផ្នែកឯកជន  ដែលលេីកឡើងជុំវិញដំណាំស្វាយ  ៕