About Me

header ads

អគ្គីភយ័ឆេះផ្ទះរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមបណ្តាលមកពីផ្ទុះធុងហ្គាស់

ខេត្តកំពង់ចាម ៖ មានអគ្គីភយ័ឆេះផ្ទះរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមបណ្តាលមកពីផ្ទុះធុងហ្គាស់
បើយោងតាមលោកជៀម វុត្ថា អភិបាល នៃគណ:អភិបាលស្រុកស្ទឹងត្រង់ ស្តីទី ថាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០:-នៅវេលាម៉ោង8:30នាទី ចំណុចភូមិអូរបេង ឃុំមេសរជ្រៃស្រុកស្ទឹងត្រង់ មានអគ្គីភយ័ឆេះផ្ទះរបស់ឈ្មោះ រូន សូកូត ភេទប្រុស អាយុ45ឆ្នាំ ជាតិខ្មែរឥស្លាម ប្រពន្ធឈ្មោះ សា អ៊ីត រូហានី អាយុ 26ឆ្នាំ ចំនួន 02ខ្នងធ្វើអំពីឈើប្រកគ្បឿង ទំហ៊ុ 5,50x8ម៉ែត្រ ដែលបណ្តាលមកពីផ្ទុះធុងហ្គាស់(ធុងធំ)បាត់បង់ទ្រព្យសម្បត្តិរួមមាន៖+ប្រាក់ដុល្លាចំនួន 20,150$+ប្រាក់ម៉ាឡេចំនួន200 +ប្រាក់រៀលចំនួន 300,000៛ នឹងទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយចំនួនទៀត។





បណ្តាលអោយរាលទៅឆេះជញ្ជាំងផ្ទះអ្នកជិតខាងមានឈ្មោះ ញិប ម៉េងឃាង ភេទប្រុស អាយុ39 ឆ្នាំ ជាតិខ្មែរអស់មួយចំហៀងខាងកើតតែមិនបណ្តាលអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្វីឡើយ។
*ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គីភយ័នេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័ពីរគ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ 01គ្រឿង នឹងរថយន្តអធិការដ្ឋាននគរបាលស្រុកចំការលើ 01គ្រឿង ប្រើប្រាស់ទឹកអស់ 03សាទែន។ក្នុងករណីនេះពុំមានរងរបួសដល់ម្ចាស់ផ្ទះឡើយ។