About Me

header ads

បុរសម្នាក់បើកម៉ូតូវ៉ាជែងម៉ូតូរ៉ឺម៉កមិនផុតបុកកន្ទុយរ៉ឺម៉កដួលកណ្តាលថ្នល់ត្រូវរថយន្តកុងតឺន័រកិនបែកក្បាលស្លាប់នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ បុរសវ័យ៤២ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្និងកន្លែងគួរឲ្យសង្វេកក្រៃលែង។ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ១១៧-១១៨ស្ថិតក្នុងភូមិថ្មសឃុំស្វាយជ្រំស្រុកស្វាយជ្រំខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចឲ្យដឹងថា៖មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដា C125សេរី២០១៨ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1I .2135 បើកបរពីទឹសខាងកើតទៅលិចយ៉ាងលឿនលោះមកដល់កន្លែងកើតហេតុក៏បើកវ៉ាជែងម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែឳឡឹកដែលធ្វើដំណើស្របទឹសគ្នា ក៏ប៉ុន្តែវ៉ាមិនផុតជ្រុលទៅបុកកន្ទុយរ៉ឺម៉កដឹកឳឡឹកនោះពីក្រោយពេញទំហឹងបណ្តាលឲ្យដួលម៉ូតូនិងខ្ទាតជនរងគ្រោះទៅកណ្តាលថ្នល់ស្របពេលនោះក៏មានរថយន្តកុងតឺន័រ១គ្រឿងបើកមកពីក្រោយបានកិនចំក្បាលបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង។

ប្រភពដ៏ដែលបន្តទៀតថា៖ជនរងគ្រោះឈ្មោះឃួន ចាន់រ៉ា ភេទប្រុសអាយុ៤២ឆ្នាំមុខរបរកម្មករ មានទីលំនៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង(ស្លាប់នៅនឹងកន្លែងកើតហេតុ។ចំណែករថយន្ដកុងតឺន័រម៉ាកហុីយ៉ានដាយ ព័ណស ពាក់ស្លាកលេខភ្នំពេញ3E .9822 សណ្តោងរ៉ឺម៉កមានស្លាកលេខ4A.7659បើកបរដោយឈ្មោះប៉ែន រ៉ុម ភេទប្រុស អាយុ៦២ឆ្នាំរស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ(គ្មានរបួស)ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ប្រជាពលរដ្ឋនិងសមត្ថកិច្ចបានចាប់ខ្លួនអ្នកបើកបររថយន្តកុងតឺន័របានភ្លាមៗដែរ។

ចំណែកអ្នកបើកបរម៉ូតូរ៉ឺម៉កដឹកឳឡឹកមិនបានឈប់ទេគឺបានបើកទៅមុខទៀតរួចបើកគេចខ្លួនបាត់ស្រមោល។បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការវាស់វែងរួចប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  រីឯអ្នកបើកបរ រថយន្តកុងតឺន័រនឹងមធ្យោបាយ(ម៉ូតូនិងរថយន្ត)សមត្ថកិច្ចឃាត់និងបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយតាមនីតិវិធី។

 សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុជនរងគ្រោះបើកម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់៕