About Me

header ads

គួរឲ្យសង្វេក ! យុវជនពីរនាក់ជិះម៉ូតូលឿនជ្រុលទៅបុកបង្គោលភ្លេីងពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូក្នុងល្បឿនលឿន បានរេចង្កូតឡេីងឃឿនជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទឹហឹងបណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់បែកក្បាលស្លាប់មួយរំពេច និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីពេទ្យភ្លាមៗ  បង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង ៥និង០០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សពជនរងគ្រោះដែលបានស្លាប់មានឈ្មោះ៖ គង់ ពណ្ណារាយ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ បុរីប៉េងហួត ផ្ទះលេខ១៧ ផ្លូវលេខ៧  ក្នុងភូមិ កោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ចំណែកម្នាក់ទៀតរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក អ៊ែរប្លែក ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ខេមរះភូមិន្ទ02 1-0227 ធ្វេីដំណេីរតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន ខណះមកដលចំណុចកេីតហេតុខាងលេី ស្រាប់តែរេចង្កូតឡេីងឃឿនជ្រុលទៅបុកនិងបង្គោលភ្លេីងបំភ្លឺផ្លូវ ពេញទំហឹង បណ្ដាលឲ្យដួល បោកផ្ទប់និងថ្នល់បែកក្បាល ស្លាប់ភ្លាមៗ យ៉ាងអនោចអធម៍ ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុរួច បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕