About Me

header ads

រថយន្តកុងតឺន័របើកលឿនបុកម៉ូតូសង់កិនពីក្រោយស្លាប់ម្នាក់របួសម្នាក់

ខេត្តកំពង់ស្ពឺ៖ស្ត្រីវ័យចំណាស់ម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយបុរសវ័យចំណាស់បានរងរបួសស្រាល ដោយសារតែជិះម៉ូតូឌុបគ្នាហើយរថយន្តសណ្តោងកុងតឺន័របើកលឿនបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី
០១ខែកក្កដា ធ្នាំ២០២០នៅលេីផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រលេខ៥០ទៅលេខ៥១ ស្ថិតនៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។




នគរបាលជំនាញបញ្ជាក់ថានៅមុនពេលកើតហេតុ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តគាម៉ូតូពីក្រោយបើកស្របទិសគ្នា រថយន្តម៉ាកហីុណូពណ៌សពាក់ស្លាកលេខកណ្តាល3A 1309សណ្តោងកន្ទុយពាក់ស្លាកលេខកណ្តាល4A 0018បើកពីទិសខាងកើតទៅទិសខាងលិចតាមបណ្តោយផ្លូវជាតិលេខ៤ ក្រោយកើតហេតុអ្នកបើកបររថយន្ត បានចតទុកចោលរួចចុះរត់គេចខ្លួន
ពេលបើកមកដល់ចំណុចខាងលើបានគាម៉ូតូម៉ាកហុងដាសេ125ស៊េរីឆ្នាំ២០១២ពាក់ស្លាកលេខភ្នំពេញ1BH. 7191បើកពីកើតទៅលិចជិះគ្នា០២នាក់ ១-អ្នកបើកបរឈ្មោះមួល ទៀងភេទប្រុសអាយុ៦៣ឆ្នាំរស់នៅភូមិរកាកោះ ឃុំទ្រាំងត្រយ៉ង ស្រុកពាមជ ខេត្តព្រៃវែង(របួសស្រាល)
២-ឈ្មោះនៅ លៀង ភេទស្រីអាយុ៦២ឆ្នាំរស់នៅភូមិជាមួយគ្នា(ស្លាប់នៅកន្លែងកើតហេតុ)
ករណីនេះបណ្ដាលឲរងគ្រោះថ្នាក់នឹងខូចខាតសំភារះដូចខាងក្រោម៖
-មនុស្សរងរបួសស្រាល០នាក់(អ្នកបើកបរម៉ូតូ)
-មនុស្សស្លាប់០១នាក់ស្រី
-ម៉ូតូខូចខាតធ្ងន់០១គ្រឿងនិងរថយន្តស្រាល០១គ្រឿង
វត្ថុតាងបានប្រគល់អោយការិយាល័យចរាចរណ៍ខេត្តដើម្បីរក្សាទុកដោះស្រាយតាមនិតីវិធី៕