About Me

header ads

គួរឲ្យរន្ធត់! បុរសពីនាក់ជិះម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកដីពីក្រោយ បណ្ដាលឲ្យស្លាប់២នាក់

ភ្នំពេញ៖  បុរសពីរនាក់បានបែកក្បាលស្លាប់គរលេីគ្នាក្នុងថ្លុកឈាមគួរឲ្យរន្ធត់បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីហូបស៊ុបក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តដឹកដីពីក្រោយពេញទំហឹង បង្ករការភ្ញាក់ផ្អេីល នៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ សពជនរងគ្រោះទី១: មានឈ្នោះ ពៅចាន់ធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ លក់គ្រឿងសំណង់ឲ្យក្រុមហ៊ុន ស្នាក់នៅភូមិចាឡក់ ឃុំគគី ស្រុកគៀនស្វាយ ខេត្តកណ្ដាល។ សពជនរងគ្រោះទី២: មានឈ្មោះ ដូ ភេទប្រុស អាយុ៣០ឆ្នាំ។




យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡេីយ គេបានឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក  Click ពណ័ស ពាក់ស្លាកលេខ ភ្នំពេញ 1GL- 9895 ធ្វើដំណើរពីកើតទៅលិច ទើបតែចេញពីហូបស៊ុប ក្នុងល្បឿនលឿនខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកគូទរថយន្តដឹកដីមួយគ្រឿង ក្បាលពណ៍ក្រហម ពាក់ស្លាកលេខ ចង្កូតស្ដាំ PP 0912 ពីក្រោយពេញទំហឹងបណ្ដាលបោកផ្ទប់និងរថយន្តបែកក្បាលទាំងពីរនាក់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ភ្លាមនោះដែររថយន្តបង្កព្យាយាមបើករត់ចូលក្នុងវត្តក្បាលកោះរួចទុករថយន្តចោលគេចខ្លួនបាត់ស្រមោល ។​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសាយយកទៅធ្វើបុណ្យតាមប្រពៃណី។