About Me

header ads

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរមុខងារសាធារណៈខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ): នាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំប្រតិភូក្រសួង អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តត្បូងឃ្មុំ នៅសាលប្រជុំ ( ខ ) សាលាខេត្តត្បូងឃ្មុំ ។

ឯកឧត្តមបានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ ដែលបានបន្តអនុវត្ត ដោយយកចិត្តទុកដាក់ខ្ពស់ កន្លងមកក្នុងការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារ បានល្អប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញឲ្យថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈខេត្តត្បូងឃ្មុំ ខិតខំពង្រឹងកិច្ចសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ឱ្យមានភាពល្អប្រសើរបន្តទៀត ។
ឯកឧត្តមបន្តថា ដើម្បីឲ្យដំណើរការនេះផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អ គឺយើងត្រូវការសម្ថភាពធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យបានការធ្វើផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែល្អប្រសើរជាងមុន ។

ឯកឧត្តមក៏បានសំណូមពរដល់រដ្ឋបាលខេត្ត សមត្ថកិច្ចជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការជាមួយផ្នែកសុខាភិបាល និងមន្ទីរពេទ្យខេត្ត សុខភាពតាមមូលដ្ឋានឱ្យបានល្អប្រសើរជាបន្តទៀត ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ រួមគ្នាបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឱ្យដើរទន្ទឹមនឹងការដោះស្រាយរាល់ការលំបាកជាបណ្តោះអាសន្នខាងសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបណ្តាលមកពី ផលប៉ះពាល់នៃវិបត្តិកូវីដ១៩ សំដៅការពាររឹងមាំសុខភាព និងសុខុមាលភាពសាធារណៈ រួមចំណែកការពារសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ។

ឯកឧត្តមក៏បានអំពាវនាវណែនាំឲ្យពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការប្រែប្រួលអាកាសធាតុ នាពេលបច្ចុប្បន្ន ត្រូវថែរក្សាសុខភាពខ្លួន ដោយរក្សានូវអនាម័យជាប់ជានិច្ច តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ៕





សុខ ផន TV5 ត្បូងឃ្មុំ