About Me

header ads

សិក្ខាសាលាផ្សព្វផ្សាយ "ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត" និង "វគ្គបណ្តុះបណ្តាលស្តីពីហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ

កំពង់ឆ្នាំង៖ 
មន្ទីររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំងបានបើកសិក្ខាសិលាផ្សព្វផ្សាយស្តីពីច្បាប់ការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាតរួមនិងវគ្គបណ្ដុះបណ្ដាលស្ដីពីហានិភ័យស្ថានីយ៍ប្រេងឥន្ធនៈនិងការសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈ ។



ពិធីនេះធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឯកឧត្តម អ៊ឹងអៀង បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយ "ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត" និង "វគ្គបណ្តុះបណ្តាល ស្តីពីហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ"។និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ស្រ៊នសំឬទ្ធី និងប្រធានមន្ទីររ៉ែ និងថាមពលខេត្តលោក អ៊ុករស លោកអនុប្រធានមន្ទីរ មន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង/ស្រុក និងអាជីវករស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ នៅខេត្តកំពង់ឆ្នាំងធ្វើឡើងនៅសណ្ឋាគារសុវណ្ណភូនៅក្រុងនិងកំពង់ឆ្នាំង។



គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយ គ្រប់គ្រងប្រេងកាតនិងវគ្គបណ្តុះបណ្តាលស្តីពីហានិភយ័មានដូចខាងក្រោម៖១-បង្កើនការយល់ដឹងអំពីច្បាប់ បែបបទ នីតិវិធី ជាពិសេសការគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង ក៏ដូចជាបច្ចេកទេសសុវត្ថិភាពក្នុងការគ្រប់គ្រងនិងប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយ អ្នកសាងសង់ស្ថានីយ និងអ្នកធ្វើការស្តុកទុកផលិតផលប្រេងកាត។២-ពង្រឹងសមត្ថភាពមន្ត្រីជំនាញបច្ចេកទេស មន្ទីររ៉ែនិងថាមពល និងស្ថាប័នពាក់ព័ន្ធ ឱ្យយល់ពីតួនាទីភារកិច្ច និងនីតិវិធីនានាដើម្បីមានភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាការចុះត្រួតពិនិត្យនិងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន ៕