About Me

header ads

សកម្មភាពបន្តដេញថ្លៃសាងសង់ផ្លូកាត់បន្ថយភាពក្រីក្រថ្នាក់ឃុំសង្កាត់ចំនួន ៣ គម្រោងនៅក្នុសាលាស្រុកត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០

( ត្បូងឃ្មុំ ): សកម្មភាពបន្តដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ៣ គម្រោងបន្ថែមទៀត នៅក្នុងសាលាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ១៥ ខែកក្ដដា ឆ្នាំ ២០២០ ។

នៅក្នុងការដេញថ្លៃនោះមានឃុំអញ្ចើម ផ្លូវក្រាលគ្រួសក្រហម ប្រវែង ១.៦៤៨ ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ ៩០.៩១០.៣២៦ រៀល បានទភលើក្រុមហ៊ុន សាម ស្រុិន ត្រូវរ៉ូវគ្នាក្នុងតម្លៃ ២៤.៧៦៦.៥០០ រៀល មានការចុះតម្លៃ រហូតដល់ទៅ ៦៦ លានរៀលជាងឃុំជប់ សាងសង់ផ្លូវបេតុងអាមេ ប្រវែងផ្លូវ ០,១ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញ ៣៥.៩៣៥.២៤៩ បានទៅលើក្រុមហ៊ុន លី ឈួន ត្រូវរូវគ្នាក្នុងតម្លៃ ២១.២០០.០០០ រៀល ចុះតម្លៃរហូតដល់ទៅ ១៤ លានរៀលជាង និងឃុំបឹងព្រួល សាងសង់ផ្លូវក្រាលគ្រួសក្រហម ប្រវែង ២,៤៣ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ ១០៩.៨៧៦.៥៤០ រៀល បានទភលើក្រុមហ៊ុន នួន ព្រហ្មសុធារ៉ា ត្រូវរ៉ូវគ្នាក្នុងតម្លៃ ៤៨.៦១០.០០០ រៀល ចុះតម្លៃរហូតដល់ទៅ ៦១ លានរៀលជាង មហាជនសង្កេតឃើញថា មានតម្លាភាដូចការដេញថ្លៃកាលពីកន្លងមកថ្មីៗនោះដែរ ។

មហាជនក៏សង្កេតឃើញផងដែរថា ការដេញថ្លៃនេះ មានការចុះតម្លៃយ៉ាងច្រើនផងដែរ ដែលនៅសល់ថវិការនៅក្នុងគម្រោងយ៉ាងច្រើន អាចសាងសង់ផ្លូវបន្តបានច្រើនទៀត ។ ពលរដ្ឋដែលអាស្រ័យផលលើផ្លូវខាងលើ នៅតែបន្តសំណូមពរសូមអោយក្រុមហ៊ុនដែលទទួលការសាងសង់ផ្លូវខាងលើ សូមធ្វើផ្លូវអោយមានគុណភាពផង ៕



សុខ ផន TV5 ត្បូងឃ្មុំ