About Me

header ads

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយបើកវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ!

ស្ទឹងត្រែងៈ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជូនមន្ត្រីរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីត្រៀមបង្កា និងឆ្លើយតប មុនពេល កំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយកើតឡើង ក្រោមអធិបតីភាពឯកឧត្តម ឃុន សុខា ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត គណៈអភិបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធាននាយកដ្ឋានអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលឯកឧត្តម ឃុន សុខា បានមានប្រសាសន៍ថា ការបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនេះឆ្លើយតបតាមការស្នើរសុំរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីរដ្ឋបាលខេត្ត ដើម្បីយល់ដឹងកាន់តែច្រើនអំពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលអាចកើតឡើងគ្រប់វេលាដែលយើងមិនអាចដឹងជាមុនហើយការងារទាំងនេះត្រូវមានការចូលរួមគ្រប់វិស័យទាំងអស់ក្នងការគ្រប់គ្រងគ្រោះមហន្តរាយនេះទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត រហូតដល់ថ្នាក់ឃុំសង្កាត់។

អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះ
មហន្តរាយខេត្ត ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថាប៉ុន្មានឆ្នាំមកនេះខេត្តស្ទឹងត្រែង បានទទួលរងនូវផលប៉ះពាល់ពីករណីគ្រោះមហន្តរាយទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យលកន្ត្រាក់ ព្រមទាំងគ្រោះថ្នាក់សង្គមមួយចំនួនជាបន្តបន្ទាប់ទៀត ដូច្នេះវគ្គបណ្តុះបណ្តាលដដែលរៀបចំក្នុងរយៈពេល០២ថ្ងៃនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ មន្ត្រីជំនាញទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយនៅតាមមន្ទីអង្គភាពនិងក្រុងស្រុក។

ឯកឧត្តមសង្កត់ធ្ងន់ថាគ្រោះមហន្តរាយធម្មជាតិគឺជាបញ្ហាមួយស្មុគស្មាញណាស់ ដែលយើងពុំអាចដឹងជាមុននិងរារាំងបាន ប៉ុន្តែអ្វីដែលយើងទាំងអស់គ្នាត្រូវរួមគិត រួមប្រតិបត្តិ រួមដោះស្រាយ នោះគឺការកាត់បន្ថយនូវបណ្តាមុខសញ្ញាហានិភ័យនៃគ្រោះមហន្តរាយដែលអាចកើតមានឡើងនិងការវិវត្តន៍របស់ហានិភ័យទាំងនោះឲ្យបានជាអតិបរមា៕




ឡុង កាន់សំនៀង