About Me

header ads

ភ្លើងឆេះផ្ទះផ្កាយ១នគរបាលក្រសួងមហាផ្ទៃសង្ស័យទុស្សេខ្សែភ្លើង

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះលោកឧត្តមសេនីយ៍ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់មានទីតាំងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ដែលជាហរឭេតុបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ប៉ុន្តែត្រូវបានអ្នកភូមិរួមជាមួយនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងព្រមទាំងរថយន្តពន្លត់អគ្គិភ័យជួយពន្លត់ទាន់ពេល ហើយផ្ទះនោះបានរងការខូចខាតគ្រឿងក្នុងនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ផ្ទះដែលត្រូវភ្លើងឆេះនោះមានទំហំទទឹងប្រហែល១០ម៉ែត្រ និងបណ្ដោយប្រវែង១៥ម៉ែត្រ សាងសង់ពីថ្ម និងមានម្ចាស់ឈ្មោះរ៉យ ធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជាឧត្តមសេនីយ៍ត្រីនគរបាលក្រសួងមហាផ្ទៃ ហើយកាលពីឆ្នាំ២០១៩ផ្ទះនេះក៏ធ្លាប់ត្រូវបានអគ្គិភ័យឆេះម្ដងរួចមកហើយដែរតែពន្លត់ទាន់ដូចជាពេលនេះដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមិនបាននៅផ្ទះនោះទេ ដោយនៅព្រឹកថ្ងៃកើតហេតុលោក ឧត្តមសេនីយ៍ត្រីបានចេញទៅធ្វើការ រីឯក្រុមគ្រួសារក៏មានរវល់ចេញក្រៅដែរ ពួកគាត់បានបិទទ្វារចាក់សោរទុកចោល។ លុះដល់ស្រាប់តែមានផ្សែងហុយចេញក្រៅឃ្មួលខ្មាញ់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលនោះប្រជាពលរដ្ឋបាននាំនាំគ្នាចេញទៅពន្លត់ ហើយក៏មានការជួយអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងដែលស្ថិតនៅជិតនោះ។

ប្រភពដដែលបានបន្តថា ពេលនោះដោយសារតែផ្ទះនេះជាប់សោរហើយភ្លើងឆេះនៅខាងក្នុង ទើបខលទៅប្រាប់លោកឧត្តមសេនីយ៍ត្រីដើម្បីសុំវាយបំបែកកញ្ចក់ទ្វារនិងបង្អួចព្រមទាំងកាត់ផ្ដាច់សោរដើម្បីជះទឹកពន្លត់រហូតរលត់ទៅវិញទាំងស្រុងដោយមានការជាួយអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គិភ័យ១គ្រឿង។ហើយផ្ទះនោះមិនត្រូវបានភ្លើងឆេះទាំងស្រុងទេ ប៉ុន្តែផ្នែកខាងក្នុងផ្ទះបានរងការខូចខាតខ្លះៗ រីឯសម្ភារៈប្រើប្រាស់មួយចំនួនក៏បានរងការខូចខាតផងដែរ៕