About Me

header ads

ប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់ទៀតអណ្តែតទឹកនៅខណ្ឌដូនពេញ

ភ្នំពេញ ៖ សាកសពរបស់បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេនៅក្នុងខណ្ឌដូនពេញ ដោយមិនមាន អ្នកណាម្នាក់បានស្គាល់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះឡើយ ហើយកាលពីថ្ងៃម្សិលមិញនៅចំណុចដដែលនេះ ក៏មានការភ្ញាក់ផ្អើល ដោយយមានសាកសពបុរសម្នាក់អណ្តែតទឹកផងដែរ។ករណីនេះដែរបានបង្ករការភ្ញាក់ផ្អើលកើតឡើ កាលពីវេលាម៉ោង ១០ និង ៣០នាទី ព្រឹក ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២០ នៅចំណុចមាត់ទន្លេក្បែរភោជនីយដ្ឋាន ទន្លេសាប ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


កម្លាំងមានសម្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋអ្នករស់នៅក្បែរកន្លែងកើតហេតុ បានប្រទះឃើញសាកសពបុរសវ័យចំណាស់ ដែលមានអាយុប្រមាណជា ៥០ឆ្នាំម្នាក់អណ្តែតក្នុងទឹកទន្លេ ហើយក៏រាយការទៅប្រាប់កម្លាំង មានសម្ថកិចមូលដ្ឋានអោយចុះមកមើល។ពេលនោះ កម្លាំងមានសម្ថកិច្ចក៏បានចុះមកដល់ហៅទូកអោយអូសសាកសពយកឡើងលើគោកធ្វើការត្រួតពិនិត្យឃើញថា សាកសពរបស់បុរសរងគ្រោះស្លាប់បាត់ង់ជីវិត ដោយសារតែលង់ទឹក និង យកទៅ
រក្សាទុកនៅវត្តទួលអស់លោក ដើម្បីធ្វើការស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដដែរ។


ដោយកាលពីថ្ងៃទី ២៦ ខែ កក្កដា ម្សិលមិញមានសាកសពបុរសម្នាក់អណ្តែតទឹកផងដែរនៅចណុចខាងលើ ហើយក៏ត្រូវ បានក្រុមគ្រួសារមកតាមរកឃើញ និងយកទៅធ្វើបុណ្យវិញដែរ ពោលគឺរយះពេល ២ថ្ងៃជាប់ៗគ្នានេះ មានសាកសពចំនួន ២នាក់ហើយ ដែលបានស្លាប់ដោយសារេតែលង់ទឹកដូចគ្នានេះ។