About Me

header ads

សមត្ថកិច្ចឃាត់ខ្លួនមនុស្សម្នាក់ពិនិត្យឃើញមានសារធាតុញៀន

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចឃាត់ខ្លួនមនុស្សម្នាក់ពិនិត្យឃើញមានសារធាតុញៀន និងឈានទៅដល់ការឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀត ដែលប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី នៅចំនុច។



លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងបានឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ដឿន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបណ្ដោះអាសន្នភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ធ្វើតេស្តទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលវិជ្ជមាន។ ក្រោយធ្វើការសួរនាំជនសង្ស័យខាងលើ នៅវេលាម៉ោង២២និង៣០នាទីថ្ងៃដដែល កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍ស្ពានមានជ័យ ដឹកនាំដោយលោក វ/ឯក ស៊ុម សោភ័ណ្ឌ ស្នងការរង ដោយមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានឈានដល់ធ្វើការចុះបង្រ្កាបករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចក្រោយផ្ទះជួលរបស់ឈ្មោះគ្រុយ ចាន់ស៊ី ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។




ជនសង្ស័យចំនួន០១នាក់ ឈ្មោះ គ្រុយ ចាន់ស៊ី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះជួល ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ក្រោយឆែកឆេរលើដងខ្លួនជនសង្ស័យខាងលើ ប្រទះឃើញមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀន ចំនួន០១កញ្ចប់តូច។ដកហូតសម្ភារៈ និងវត្ថុតាងរួមមាន ១.ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន០១កញ្ចប់តូច ២.ទូរស័ព្ទដៃចំនួន០១គ្រឿង ៣.ដែកកេះចំនួន០៣ដើម ៤.បារីចំនួន០១កញ្ចប់ មាន១៥ដើម ៥.ទុយោបប៉ឺតចំនួន០៥ដើម ៦.ឧបករណ៍កែឆ្នៃសម្រាប់ជក់គ្រឿងញៀន ០១។ករណីនេះកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាងខាងលើ ទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធីបន្ត៕