About Me

header ads

ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងបង្កបង្កើនស្រូវវស្សាខណៈដែលភ្លៀងបន្តធ្លាក់ជាប់គ្នា

កំពង់ឆ្នាំង:
ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងបង្កបង្កើនស្រូវវស្សាបានរួចរាល់ខណៈដែលភ្លៀងបានធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃមកនេះ ។ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទលោក ងិនហ៊ុន បានឲ្យដឹងកន្លងទៅថានៅក្នុងរដូវវស្សាឆ្នាំ 2020 នេះស្ថានភាពទឹកភ្លៀងដែលបានធ្លាក់ពីដើមឆ្នាំទទួលបាន 316.50 ម.មបើកធៀបនឹងឆ្នាំមានការទាបជាង 81 .88 ម.ម ក្នុងនោះការងារបង្កបង្កើនផលដំណាំស្រូវអនុវត្តបាន 695 77 ហិតាថ្មើរហ្នឹង 57.0 3%នៃផែនការ១២២០០០ហិតាតែបើធៀបនិងមុនហើយរយពេលដូចគ្នាទៀបជាងចំនួន៤៩៦១ហិតាដោយក្នុងនោះស្រូវស្រាល ៧៧៩៥ ហិតា ស្រូវកណ្តាល ២៥៣៨៧ ហិតា ។




ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថាក្នុងដំណាំស្បៀងរួមផ្សំនិងដំណាំឧស្សាហ៍កម្មរដូវវស្សាអនុវត្តបានចំនួន 4724 ហិតាដែលស្មើនិង៦២.១៦ភាគរយផែនការ 7650 ហិតា ។ដោយឡែកការចិញ្ចឹមសត្វ ជ្រូកមាន២៦កសិដ្ឋានដែលមានសត្ចជ្រូកចំនួន 30772ក្បាល កសិដ្ឋានចិញ្ចឹមមាន់មានចំនួន១៤កន្លែងនិងមានសត្វមាន២៨៩០០០ក្បាល កសិដ្ឋានចិញ្ចឹមសត្វ ទាមាន៥កន្លែងដែលមានសត្វទា សរុប៥៣០០០ក្បាល  ក្នុងនោះការចិញ្ចឹត្រីគ្រប់ប្រភេទនៅតាមស្រះនិងបែតាមបែបវារីវប្បកម្មផងដែរ ។



ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាដោយឡែកកសិកក្នុងខេត្តកំពង់ឆ្នាំងមានកន្លែងដាំបន្លែគ្រប់ប្រភេទតាមបែបតំណក់ទឹកនិងដាំនៅលើដីនិងនៅតាមដីកោះដែលធ្វើអោយកសិកមានជីវភាពរសនៅបានល្អប្រសើរនិងរកចំណូលបានកាន់តែល្អខណះដែលតំម្លៃនៅលើទីផ្សារល្អប្រសើផងដែរ  ៕