About Me

header ads

ងងុយមួយភាំងបេីករ៉ឺម៉កបុកគល់ស្ពាន៥មករារបួសខ្លួនឯង

ភ្នំពេញ​៖​ បុរសម្នាក់បេីករ៉ឺម៉កកង់បីឥណ្ឌាទាំងស្ថានភាពងងុយក៏ជ្រុលទៅបុកគល់ស្ពានអាកាស៥មករាបណ្តាលឲ្យរងរបួសខ្លួនឯងចំណែករ៉ឺម៉ករងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ខែកក្កដា​ ឆ្នាំ២០២០​ នៅចំណុចគល់ស្ពានអាកាស៥មករា​ ខាងកេីត​ តាមមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣​ ខណ្ឌទួលគោក​។


តាមសាក្សីបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករ៉ឺម៉កកង់បីធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុក៏ងោកមួយភាំងរេចង្កូតទៅបុកគល់ស្ពានរបួសធ្លន់ខ្លួនឯងចំណែករ៉ឺម៉ករងការខូចខាតយ៉ាងដំណំដោយឡែកគល់ស្ពានមិនមានខូចខាតនោះទេ។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗដោយឡែករ៉ឺម៉កដោយមិនមានខូចខាតគល់ស្ពានទេីបសមត្ថកិច្ចប្រគល់ជូនម្ចាស់យកទៅជួសជុលខ្លះនឯង៕ដោយសុខា