About Me

header ads

គណៈបញ្ជាការឯកភាពខណ្ឌកំបូលចុះត្រួតពិនិត្យនិងតេស្តទឹកនោមអ្នកបេីកបររថយន្តដឹកដីរកឃេីញនាក់មានសារធាតុញៀន ៧នាក់ ក្នុងចំណោម ១៦៣នាក់

ភ្នំពេញ​៖​ នៅព្រឹក​ថ្ងៃ​ទី៣០ ខែមិថុនា និងថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ​២០២០​​​​ គណះបញ្ជាការឯកភាពខណ្ឌកំបូលដោយដឹកនាំរបស់លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ ចុះត្រួតពិនិត្យ​ និង​ធ្វេីតេស្ដទឹកនោមរកសារជាតិញៀនអ្នកបេីកបររថយន្តដឹកដី នៅសង្កាត់ឱឡោក សង្កាត់ស្នោរ​ និងសង្កាត់ភ្លើងឆេះរទេះ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងការត្រួត្យពិនិត្យខាងលេីសមត្ថកិច្ចបានធ្វេីការហៅអ្នកបេីកបររថយន្តដឹកដីសរុប១៦៣នាក់ដេីម្បីធ្វេីតេស្តរកសារជាតិញៀនក្នុងនោះរកឃេីញអ្នកផ្ទុកសារជាតិញៀនចំនួន ០៧នាក់​ ។

ក្រោយពីត្រួតពិនិត្យរួចអ្នកដែលគ្មានផ្ទុកសារជាតិញៀនត្រូវបានឲ្យត្រឡប់ទៅវិញចំណែកអ្នកដែលផ្ទុកត្រូវបានបញ្ចូនទៅផ្នែកជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌ​ ដេីម្បីអនុវត្តន៍បន្តតាមនីតិវិធីនៃច្បាប់​ ៕