About Me

header ads

លោកឧកញ៉ា​ ឌួង​ ឆាយ​ រួមនិងភរិយា​ ចុះទៅមន្ទីពេទ្យកុមារជាតិ​ ដេីម្បីមេីលអាការះលេីក្មេងស្រីរងគ្រោះម្នាក់​ដែលត្រូវស្ត្រីជនដៃដល់អារមុខ​រងរបួសធ្ងន់

ភ្នំពេញ​ ៖​ ក្រោយទទួលបានព័ត៌មានពីកុមារីរងគ្រោះអាយុ៥ឆ្នាំ​ ត្រូវបានស្ត្រីជនដៃដល់ម្នាក់យកកាំបិតអារដៃ​ និងផ្ទៃមុខ​ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ​ ហេីយសម្រាកព្យាបាលនៅមន្ទីពេទ្យកុមារជាតិ​ ស្រាប់តែវេលាម៉ោង១១យប់​ ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ​២០២០​ លោកឧកញ្ញ៉ា​ ឌួង​ ឆាយ​ រួមជាមួយភរិយា​ បានអញ្ចេីញចុះទៅដល់មន្ទីពេទ្យ​ កុមារជាតិ ដេីម្បីជួយឧបត្ថម្ភ​ថវិកា​ និងលេីកទឹកចិត្តដល់ក្រុមគ្រួសារកុមារីរងគ្រោះ​ ។




ក្នុងបន្ទប់សម្រាកព្យាបាល​កុមារីរងគ្រោះ នៃមន្ទីពេទ្យកុមារជាតិ​ ខាងលេី លោកឧកញ្ញ៉ា​ ឌួង​ ឆាយ​ រួមនិងភរិយា​បានឃេីញទុកធុរៈរបស់កុមារា កុមារី​ ពីរក្រុមគ្រួសារ​ទៀត ដែលកំពុងសម្រាកព្យាបាលគ្រែក្បែរគ្នា​ ក្នុងនោះដែរ លោកឧញ្ញាបានឧបត្ថម្ភថវិការមួយចំនួនសម្រាប់ជួយក្នុងបន្ទុកផងដែរ​ ។
នៅចំពោះមុខអ្នកសារព័ត៌មាន​ លោកឧកញ្ញ៉ា​ ឌួង​ ឆាយ​ បានប្រាប់ឲ្យដឹងដែរថា​ កុមារដូចជាក្រដាស​ សរ​ មួយផ្ទាំង​ មិនគួរអ្នកបង្កប្រេីអំពេីហឹង្សាលេីកុមារ​ ដែលជាអំពេីខុសច្បាប់លេីកុមារ​ ។ ហេីយរូបលោកក៏មានទឹកចិត្តជួយចេញថ្លៃព្យាបាល​ទាំងស្រុង នៅក្នុង​ស្រុក​និងក្រៅប្រទេសថែមទៀត​ផង ។




​គួរបញ្ចាក់ថា​ ស្រ្តីម្នាក់ជាជនសង្ស័យ​ បានខឹងក្មេងស្រីរងគ្រោះ​ ព្រោះតែយកដុំថ្មគប់កូនប្រុសគាត់ បែកក្បាល ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុននឹងនគរបាលឃាត់ខ្លួន​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣៖១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ស្រ្តីដៃដល់ខាងលើឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និងដៃ រស់នៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម​ ។ បច្ចុប្បន្ន​ ស្ត្រីជនដៃដល់ខាងលេី​ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម​ កសាងសុំណុំរឿង​ បញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ រង់ចាំអនុវត្តន៍តាមនីតិវិធីនាពេលក្រោយ៕​