About Me

header ads

តារាសម្តែងល្បីប្រចាំប្រទេសថៃ ម៉ៃ ដាវិកា ចាប់ដៃគូជាមួយកំលោះ ប៉ង ណាវ៉ាត់ ក្នុងខ្សែភាពយន្តភាគថ្មី

ក្រោយផ្អាកទទួលការងារសិល្បៈជាច្រើននៅក្នុងកំឡុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ នៅពេលនេះ តារាសម្តែងស្រីជួរមុខប្រចាំប្រទេសថៃ កញ្ញា ម៉ៃ ដាវីកា បានត្រឡប់ទទួលថតខ្សែភាពយន្តភាគថ្មីវិញហើយ ដែលពុំមែនជាការចាប់ដៃគូជាមួយគូស្នេហ៍របស់ខ្លួននោះឡើយ។





ភាពយន្តថ្មីនោះមានចំណងជើងថា នាងវណ្ណថង ដែលកញ្ញា ម៉ៃ ដាវិកា ត្រូវប៉ះជាមួយកំលោះសង្ហាមុខព្រាននារីលោក ប៉ង ណាវ៉ាត់ និងលោក ឆាគ្រីត។


 
កញ្ញា ម៉ៃ ដាវិកា បានអះអាងថាពិតជាមានភាពប្លែកជាមួយសាច់រឿងថ្មីនេះ ដែលរូបនាងពុំទាន់មានឱកាសបានបញ្ចេញសមត្ថភាពឱ្យអ្នកគាំទ្របានឃើញ ជាមួយនឹងការគ្រងនូវឈុតសម្លៀកបំពាក់បុរាណវិញម្តង។ ខ្សែភាពយន្តភាគថ្មីរបស់តារាស្រីរូបនេះ ចាប់ផ្តើមដំណើរការចេញថតហើយពីខែកក្កដា នេះតទៅ ក្រោយរៀបចំពិធីបួងសួង និងថតរូបឃោសនាខ្សែភាពយន្តភាគនេះចប់សព្វគ្រប់។

រូបភាពពីៈ One31