About Me

header ads

ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំងបើកវេទិកាផ្សព្វផ្សាយពិគ្រោះ យោបល់នៅក្នុងសង្កាត់កំពង់ឆ្នាំង

កំពង់ឆ្នាំងៈ ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំងបើកវេទិការផ្សព្វផ្សាយពិគ្រោះយោបល់នៅក្នុងសង្កាត់កំពង់ឆ្នាំង ។​ ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនៅវត្តអារញ្ញការាមស្ថិតក្នុងសង្កាត់កំពង់ឆ្នាំងមានបើកវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុង កំពង់ឆ្នាំង ក្រោមអធិបតីភា លោក ឡុង សាងៀម ប្រធានក្រុម ប្រឹក្សាក្រុងកំពង់ឆ្នាំងនិងលោកយិន សាវ៉េន អភិបាលក្រុង កំពង់ឆ្នាំង ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់និង តំណាងប្រជាពលរដ្ឋសង្កាត់កំពង់ឆ្នាំងសរុប ៨០នាក់។ លោក ឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង បានថ្លែងថាៈ ដើម្បីតាមដានការអនុវត្តអោយមានប្រសិទ្ធភាព ផែនការសកម្មភាព និង ភាពរីកចំរើន របស់រដ្ឋបាលក្រុង កំពង់ឆ្នាំង ក៏ដូចជាចង់ដឹងពីបញ្ហាទុក្ខកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋ ក្នុងក្រុង ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំងបានរៀបចំ វេទិកាផ្សព្វផ្សាយ និងពីគ្រោះយោបល់ នេះក្នុង1ឆ្នាំម្តងជា រៀងរាល់ឆ្នាំ សម្រាប់ធ្វើពិធីនេះ ។





នៅក្នុងពីធីនេះបានផ្តោតជាសំខាន់ លើបញ្ហា ប្រឈមនានា ដែលកំពុងកើតមានឡើងក្នុងភូមិ នីមួយៗក្នុងសង្កាត់ កំពង់ឆ្នាំង ដើម្បីដោះស្រាយ និង ប្រសិនបើការដោះការ ស្រាយនោះមិនទាន់បានត្រូវបន្តអោយថ្នាក់ខេត្តដោះស្រាយ ហេតុនេះ លោកសូមអោយ អាជ្ញាធរដែនដី លើកពីបញ្ហាដែល កើតមានឡើង ក្នុងភូមិ សង្កាត់របស់ខ្លួនមកបញ្ជាក់ ក្នុងវេទិកា នេះ ដើម្បីអោយមន្ត្រីជំនាញពាក់ពន្ធ័ និងលោកអភិបាលក្រុង ជួយដោះស្រាយ។ ក្នុងវេទិកានោះអាជ្ញាធរព្រមទាំងតំណាងប្រជាពលរដ្ឋបាន លើកឡើងនូវសំនួរនិងសំណូមពរចំនួន ១៤ សំណួរក្នុងនោះ មាន : ការជួសជុលផ្លូវមានក្រឡុក ការដាក់ភ្លើងបំភ្លឺនៅតាម ដងផ្លូវក្នុងតំបន់មួយចំនួនក្នុងសង្កាត់បន្ថែមទៀត ការដាក់លូ បង្ហូរទឹកកខ្វក់និងបញ្ហាមួយចំនួនទៀតដើម្បីអោយអាជ្ញាធរ ជួយដោះស្រាយ។ ក្នុងនោះលោកអភិបាលក្រុងបានធ្វើការដោះស្រាយបានចំនួន ១០ចំណុចនៅសល់ ០៤ សំណួរដែលពាក់ ព័ន្ធខាងមន្ទីរ ជំនាញនិងក្រុមហ៊ុនមួយចំនួនកំពុងសិក្សានៅឡើយ ។





លោកយិន សាវ៉េន អភិបាលក្រុង បានធ្វើការសំណូមពរដល់ ប្រជាពលរដ្ធនៅក្នុងសង្កាត់កំពង់ឆ្នាំង សូមចូលរួមសហការ ជាមួយអាជ្ញាធរក្នុងការអភិវឌ្ឍនៅតាមគោលដៅក្នុងសង្កាត់ ដើម្បីអោយគំរោងអភិវឌ្ឍន៍ ទទូលបានជោគជ័យ។ លោកយិន សាវ៉េន បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួម សម្អាតអនាម័យនៅតាមគេហដ្ឋានរបស់ខ្លួនដើម្បីសុខមាលភាពទាំងអស់គ្នា។ ជាពិសេសត្រូវបន្តប្រុងប្រយ័ត្នខ្ពស់និងធ្វើអនាម័យជាប់ជាប្រចាំដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការនិងការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩កុំអោយកើតមានក្នុងគ្រួសារនិងសហគមន៍របស់ខ្លួន៕