About Me

header ads

តារាចម្រៀង អេដា បង្ហាញមុខរថយន្តថ្មីតម្លៃខ្ទង់ម៉ឺនដុល្លារ

តារាចម្រៀងក្នុងចិត្តយុវវ័យ កញ្ញា អេដា បច្ចុប្បន្នកំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើន តាមដានពីសកម្មភាពប្រចាំថ្ងៃរបស់នាង មិនថាទាំងស្ទាយតុបតែងខ្លួននៅពេលបង្ហាញមុខជាមួយគូស្នេហ៍ក្នុងកម្មវិធីនានា ឬបែបបទនៃការប្រើប្រាស់ជីវិតមួយយ៉ាងទាន់សម័យទៀតផង។ ខណៈពេលថ្មីៗនេះ តារាចម្រៀង អេដា ក៏បានបង្ហាញមុខសមាជិកថ្មី ជាកាដូដ៏ស៊ីវីល័យនៃរថយន្តស៊េរីទំនើបថ្មីមួយគ្រឿងពណ៌ខ្មៅ ដោយបង្ហោះសារយ៉ាងរីករាយក្នុងអត្ថន័យអរគុណដល់ខ្លួននាង ដែលឆ្ពោះដំណើរទៅវិថីជីវិតមួយដោយជោគជ័យនៅអំឡុងពេលនេះ។ រថយន្តស៊េរីទំនើបដែលជាបែបបទថ្មីនៃជីវិតរបស់តារាចម្រៀងស្រីរូបនេះ មានតម្លៃជិត 5 ម៉ឺនដុល្លារសហរដ្ឋអាមេរិក។




យ៉ាងណាមិញ អ្នកគាំទ្ររបស់តារាចម្រៀង កញ្ញា អេដា ក៏បានបង្ហាញក្តីអបអរចំពោះភាពជោគជ័យរបស់នាងមួយនេះ។ គួរបញ្ជាក់ថា ប្រិយមិត្តជាច្រើនកំពុងរង់ចាំនូវដំណឹងល្អមួយទៀតពីម្ចាស់បទនៅទីនេះមានមនុស្សខូចចិត្ត កញ្ញា អេដា និងគូស្នេហ៍ជាអនិកជនរូបសង្ហាម្នាក់ ដែលអ្នកទាំងពីររមែងបង្ហាញភាពផ្អែមល្អែមក្នុងជីវិតប្រចាំថ្ងៃទៅដល់មហាជនជារឿយៗ។
វីដេអូពីទំព័រហ្វេសប៊ុកៈ Adda Angel