About Me

header ads

បទចម្រៀងថ្មីរបស់ Beyonce ដែលដកស្រង់ចេញពីរឿង “ស្តេចតោ-The Lion King” នឹងត្រៀមបង្ហាញជាផ្លូវការនៅចុងខែកក្កដានេះហើយ

វីដេអូខ្លីនៃការថតចម្រៀងក្នុងអាល់ប៊ុមថ្មីរបស់ Beyonce នឹងតៀមផ្សាយចេញជាផ្លូវការនៅចុងខែកក្តដានេះហើយ តាមរយៈផលិតកម្មធំ Disney ការថតចម្រៀងថ្មីនេះ បានវិភាគចេញពីមេរៀននៃខ្សែភាពយន្តស្តេចតោ The Lion King នៃដំណើរស្វែងរកម្កុដរបស់ម្ចាស់ក្សត្រី ដោយដាក់ចំណងជើងថាអាល់ប៊ុមថា Black is king។ នេះបើយោងតាមការប្រកាសពីក្រុមហ៊ុមគ្រប់គ្រងតារាស្រីរូបនេះបានបញ្ជាក់។ បទថ្មីរបស់ Beyonce នេះ បញ្ជាក់ពីគោលបំណងដ៏ធំមួយ ក្នុងការបង្ហាញពីភាពស្រស់បំព្រងនៃវប្បធម៌របស់ជនជាតិស្បែកខ្មៅ។ វីដេអូ Trailer ខ្លី ត្រូវបានបង្ហោះចេញស្របពេលដែលតារាចម្រៀង ទទួលបានពានរង្វាន់មនុស្សធម៌សម្រាប់គំនិតផ្តួចផ្តើមកម្មវិធីសប្បុរសធម៌របស់នាងក្នុងកម្មវិធីប្រគល់ពានរង្វាន់ BET Awards ចង់ដឹងថាក្នុងស្នាដៃចម្រៀងថ្មីរបស់ Beyonce មានភាពប្លែក និងបង្កប់ដោយអត្ថន័យយ៉ាងណានោះ កុំភ្លេចរង់ចាំទស្សនាវីដេអូពេញផ្លូវការ ដែលនឹងមានលក់នៅទូទាំងពិភពលោកនៅថ្ងៃទី ៣១ ខែកក្កដា ខាងមុខនេះ។